កូវីដ-១៩
អាជីវករ និងប្រជាពលរដ្ឋនៅផ្សារតូច ទួលសង្កែពាក់ព័ន្ធជាមួយកូវីដ-១៩ប្រភេទ Delta
អនុគណៈកម្មការសស្រាវជ្រាវជំងឺកូវីដ-១៩ បានឲ្យដឹងនារសសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះថា ក្រុមគ្រូពេទ្យបានចុះយកសំណាកអាជីវករ និងប្រជាពលរដ្ឋនៅផ្សារតូចទួលសង្កែ បន្ទាប់ពីបានរកឃើញថា មានការពាក់ព័ន្ទជាមួយជំងឺកូវីដ-១៩ប្រភេទ Delta។
ជាមួយគ្នានោះ អនុគណៈកម្មការសស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវឱ្យពាក់ម៉ាស រក្សាគម្លាត និងឧស្សាហ៍លាងដៃ ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ បើចេញពីផ្ទះ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ និងមានទទួលខុសត្រូវ។
ទាក់ទងជំងឺកូវីដ-១៩ប្រភេទ Delta នេះ លោកស្រីវេជ្ជៈបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងនៅក្នុងឱកាសនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ចែកជូនលោកយាយ លោកតា មានអាយុជាង១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តកំពតកាលពីព្រឹកថ្ងៃទី២ ខែសីហា នេះថា វីរុសកូវីដ១៩ ប្រភេទអាល់ហ្វា បានវាយលុកក្នុងប្រទេសកម្ពុជា ប៉ុន្តែរយៈពេល២ថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ១០៩នាក់ ហើយសរុបរយៈពេល៥ ខែឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ បំប្លែងថ្មី Delta ចំនួន២២៣ នាក់។
លោកស្រីបញ្ជាក់ថា វីរុសកូវីដ១៩ ប្រភេទអាល់ហ្វា បានវាយលុកក្នុងប្រទេសកម្ពុជា ប៉ុន្តែថ្មីៗនេះវីរុសបំប្លែងខ្លួនថ្មី Delta ក៏កំពុងវាយលុកយ៉ាងសកម្ម នៅក្នុងសហគមន៍ តាមកន្លែងជាដុំៗ ហើយពិភពលោកកំពុងមានការព្រួយបារម្ភខ្លាំងប្រភេទវីរុស Delta ដោយសារការចម្លងមានល្បឿនលឿន។
លោកបន្តថា វីរុសកូវីដ១៩ បំប្លែងខ្លួនថ្មីកន្លងមក រកឃើញឆ្លងលើបងប្អូនអ្នកដំណើរតាមជើងហោះហើរ និងពលករមកពីក្រៅប្រទេស ប៉ុន្តែថ្មីៗនេះ ជាការគួរឱ្យព្រួយបារម្ភខ្លាំង ដែលក្រុមគ្រូពេទ្យរកឃើញលើអ្នកជំងឺ ដោយមិនដឹងថា ខ្លួនឆ្លងមកពីណា។
ដូច្នេះថ្វីត្បិតកម្ពុជា បានចាក់វ៉ាក់សាំងមានល្បឿនលឿនជាង៧០ភាគរយក៏ពិតមែន តែមេរោគអាចវាយលុកបានគ្រប់ពេលវេលា គ្រប់ទីកន្លែង បើសិនជាយើងមិនការពារខ្លួនបានល្អ៕ ដោយៈ កោះកែវ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ