កូវីដ-១៩
សពដោយកូវីដ-១៩ គ្មានកន្លែងបូជា សុំបូជាសពនៅស្រុកស្រែអំបិល អាជ្ញាធរបដិសេធ
កោះកុង៖ ស្រ្តីវ័យចំណាស់ម្នាក់ រស់នៅភូមិថ្មស ឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង បានស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈទីតាំងបូជាសពក្នុងមូលដ្ឋាននៅពុំទាន់សាងសង់រួចរាល់ជាស្ថាពរនៅឡើយ រដ្ឋបាលស្រុកបានស្នើសុំទីតាំងបូជាសពនៅស្រុកស្រែអំបិលដែលបានសង់រួចរាល់ជាស្ថាពរដើម្បីបូជាសពអ្នកកើតកូវីដ-១៩ ប៉ុន្តែអាជ្ញាធរស្រុកស្រែអំបិលបដិសេធមិនទទួលយល់ព្រម ទោះបីខាងរដ្ឋបាលស្រុកបទុមសាគរធានាចេញថ្លៃសាហ៊ុយគ្រប់បែបយ៉ាងក៏ដោយ។
លោក ហាក់ ឡេង អភិបាលស្រុកបទុមសាគរ បញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ថាការស្លាប់ស្រ្តីខាងលើគឺបណ្តាលមកពីអាការៈសុខភាពរបស់គាត់ធ្វើទុក្ខខ្លាំងយ៉ាងរហ័សពេក ទើបក្រុមការងារសង្គ្រោះបន្ទាន់នៅក្នុងមណ្ឌលព្យាបាលកម្រិតស្រាលវិទ្យាល័យថ្មស ដឹកបញ្ជូនបន្តទៅមណ្ឌលព្យាបាលកម្រិតធ្ងន់ នៅមន្ទីរពេទ្យបង្អែកស្រែអំបិលមិនទាន់ ហើយអ្នកជំងឺបានផុតដង្ហើមនៅពាក់កណ្ដាលផ្លូវ។ ស្រ្តីដែលស្លាប់នេះឈ្មោះ អិន ចិន អាយុ៧០ឆ្នាំ តាមព័ត៌មាន សពនេះកំពុងជួបបញ្ហាគ្មានកន្លែងបូជា ខណៈទីតាំងបូជាសពក្នុងមូលដ្ឋាននៅពុំទាន់សាងសង់រួចរាល់ជាស្ថាពរនៅឡើយ។
លោក ហាក់ ឡេង បានថ្លែងឱ្យដឹងទៀតថា ដោយសារអ្នកជំងឺបានស្លាប់នៅតាមផ្លូវក្នុងភូមិសាស្រ្តស្រុកស្រែអំបិល ហើយដោយកន្លែងបូជាសពអ្នកស្លាប់ដោយសារកូវីដនៅក្នុងស្រុកបទុមសាគរមិនទាន់សាងសង់រួច លោកបានស្នើសុំទីតាំងបូជាសពនៅស្រុកស្រែអំបិលដែលបានសង់រួចរាល់ជាស្ថាពរអាចប្រើប្រាស់បានតាមតម្រូវការ។ ប៉ុន្តែអាជ្ញាធរស្រុកស្រែអំបិលបដិសេធមិនទទួលយល់ព្រមឱ្យដឹកសពអ្នកស្លាប់ទៅបូជានៅទីនោះទេ បើទោះបីជាខាងរដ្ឋបាលស្រុកបទុមសាគរធានាចេញថ្លៃសាហ៊ុយគ្រប់បែបយ៉ាង។
លោកអភិបាលស្រុកបទុមសាគរបន្តថា គ្រប់បញ្ហាត្រូវបានដោះស្រាយតាមសភាពការណ៍ជាក់ស្តែងខណៈទីតាំងបូជាសពក្នុងមូលដ្ឋាននៅពុំទាន់សាងសង់រួចរាល់សម្រាប់បូជាសព ហើយគណៈកម្មការរៀបចំការសាងសង់ទីតាំងបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានការសាងសង់យឺតយ៉ាវទៀត។
ចំណេកលោក ឃឹម ច័ន្ទឌី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរៀបចំបូជាសពអ្នកស្លាប់ដោយសារកូវីដខេត្តមិនអាចសុំការពន្យល់បានជុំវិញការងារសាងសង់ឡបូជានៅឃុំជីត្រេះ ក្នុងស្រុកបទុមសាគរ៕
អត្ថបទ៖ ណារី


-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ