កូវីដ-១៩
២៤ម៉ោង ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានបន្ថែម ១០៥ នាក់ និងស្លាប់២នាក់
ខេត្តបាត់ដំបង៖ កំណើននៃអ្នកឆ្លងកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង នៅតែមានកម្រិតខ្ពស់ដដែល ព្រមទាំងមានអ្នកស្លាប់បន្ថែមស្ទើររាល់ថ្ងៃ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង។
រដ្ឋបាលខេត្តបានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការនាយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បន្ថែមថ្មីចំនួន ១០៥នាក់ ដែលក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តការណ៍សហគមន៍មានចំនួន ៩៨នាក់ និងពលករត្រឡប់មកពីប្រទេសថៃមានចំនួន ៧នាក់។ ដោយឡែកសម្រាប់អ្នកជាសះស្បើយមានចំនួន ១៧នាក់ និងមានអ្នកស្លាប់ ២នាក់ បន្ថែមទៀត។
រដ្ឋបាលខេត្តបាត់ដំបងបានបង្ហាញអត្តសញ្ញាណអ្នកជំងឺ និងបានឱ្យដឹងថា បើគិតមកទល់នឹងថ្ងៃទី២ សីហានេះ ខេត្តបាត់ដំបងមានអ្នកផ្ទុកមេរោគកូវីដ-១៩សរុបកើនឡើងដល់ចំនួន ៣,៥៩២នាក់ហើយ ដោយក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ២,១០៣នាក់ ស្លាប់បានកើនឡើងរហូតដល់ចំនួន ៤៥នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមានចំនួន ១,៤៤៤ នាក់៕
អត្ថបទ៖ សោ និយមរ័ត្ន






-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត