Connect with us

ព័ត៌មានជាតិ

ខេត្តកណ្តាលមានអ្នកឆ្លងជំងឺ កូវីដ១៩កើនឡើងជិត១ម៉ឺននាក់និងស្លាប់ជាង១៣០នាក់

បានផុស

នៅ

គិតត្រឹមថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២១នេះខេត្តកណ្ដាលមានអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ប្រមាណជិត១ម៉ឺននាក់ អ្នកជាសះស្បើយជាង៨ពាន់នាក់និងអ្នកស្លាប់ប្រមាណជាង១៣០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យដំណើរនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅវិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញកាលពីល្ងាចថ្ងៃទី០២សីហា លោក គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថាគិតត្រឹមថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២១ ខេត្តកណ្ដាលមានអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈសរុបចំនួន៩.៦៥៧ នាក់ជាសះស្បើយ សរុប ៨.៦៩៤ ករណីនិងស្លាប់សរុប១៣៦នាក់ ។

លោក​អភិបាលខេត្ត​ បាន​ក្រើនរំលឹក ដល់​បងប្អូន​ប្រជាពលរដ្ឋគ្រប់គ្នាៗ ត្រូវ​ចូលរួមអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និង ប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នូវវិធានការ ការពារ កូវីដ​១៩​ គឺ៖ ៣ការពារ និង៣កុំ ដែលជាយ័ន្តដ៏ស័ក្តិសិទ្ធ ដើម្បី​កាត់ផ្តាច់ ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​-១៩ ក្នុង​សហ​គមន៍​របស់​យើង​។

រហូតមកដល់ពេលនេះខេត្តកណ្តាលនៅមិនទាន់មានករណីឆ្លងជំងឺបំប្លែងខ្លួនថ្មីដែលតា នៅឡើយទេបើទោះ​បី​ជាក្រសួងសុខាភិបាលបានបញ្ជាក់ថាមានអ្នកឆ្លងជំងឺបំប្លែងខ្លួនថ្មីដែលតាមានស្រុកកំណើតនៅខេត្តកណ្តាល​ក៏ដោយ។

ប៉ុន្តែអាជ្ញាធរខេត្តកំពុងរង់ចាំលទ្ធផលតេស្ត៥នាក់ដែលជាប់ពាក់ព័ន្ធនឹងអ្នកជំងឺបំប្លែងថ្មីដែលតា ម្នាក់កំពុងសម្រាលព្យបាលជំងឺនៅពេទ្យរុស្សីស្នាក់នៅសង្កាត់បឹងសាឡាងរាជធានីភ្នំពេញដែលបច្ចុ ប្បន្ននេះមានអាស័យដ្ឋាននៅឃុំព្រែកថ្មីស្រុកកោះធំខេត្តកណ្តាល។

លោក  វេជ្ជបណ្ឌិត គួយប៊ុន ធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលបានឱ្យដឹងថាអ្នកវិជ្ជមានទាំង៥នាក់នោះយើងបានយកសំណាកទៅធ្វើតេស្តបន្តនៅវិទ្យាស្ថានប៉ាស្ទ័រដើម្បីស្រាវជ្រាវរកមេរោគដែលតាតើគាត់ឆ្លងមេរោគនេះឬអត់។បើមានមេរោគដែលតាបានន័យថាពួកគាត់មានពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានដែលតា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហើយ។

លោក វេជ្ជបណ្ឌិត បានបន្តទៀតថា«ខ្ញុំបានពន្លឿនឱ្យវិទ្យាស្ថានប៉ាស្ទ័រធ្វើតេស្តសំណាកទាំង៥នាក់នោះឱ្យបាន​លឿនដើម្បីងាយស្រួលគ្រប់គ្រងស្ថានការណ៍ឱ្យបានទាន់ពេលវេលា»។

លោក វេជ្ជបណ្ឌិតបានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៥នាក់នោះយើងបានដាក់ព្យាបាលហើយចំណែកអ្នកពាក់ព័ន្ធផ្សេងទៀតយើងក៏បានដាក់ឱ្យធ្វើចត្តាឡីស័ករួចរល់ហើយដែរ៕ ដោយៈ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម