Connect with us

កូវីដ-១៩

ខណៈនេះចំនួនអ្នកស្លាប់ដោយសារកូវីដនៅ មីយ៉ាន់ម៉ា កើនលើសពី ១ ម៉ឺននាក់ហើយ

បានផុស

នៅ

យោងតាមការចេញផ្សាយពីក្រសួងសុខាភិបាលមីយ៉ាន់ម៉ា បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ១០,០៦១ នាក់ហើយ បន្ទាប់ពីមានអ្នកស្លាប់ថ្មីចំនួន ៣៣០ នាក់បន្ថែមទៀតត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទ ។

ការចេញផ្សាយថ្មីនេះបាននិយាយដែរថា ប្រទេសមីយ៉ាន់ម៉ាក៏បានរកឃើញករណីឆ្លងថ្មីចំនួន ៣,៦៨៩ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឲ្យចំនួនឆ្លងសរុបនៅក្នុងប្រទេស កើនឡើងដល់ ៣០៦,៣៥៤ ករណី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ យោងតាមតួលេខរបស់ក្រសួងបានឲ្យដឹងដែរថា រហូតមកដល់ពេលនេះ អ្នកជំងឺសរុបចំនួន ២១៧,១៤២ នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងជាង ៣.១៨ លានសំណាក ត្រូវបានធ្វើតេស្តរកជំងឺកូវីដ ១៩ ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ លើកដំបូងចំនួន ២ ករណីកាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ យោធា មីយ៉ាន់ម៉ា រឹបអូសធុងអុកស៊ីសែននាំចូលពី ថៃ តែប្រាប់ថា ខ្ចីប្រើក្នុងមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដសិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម