កូវីដ-១៩
ស្លាប់៤នាក់ និងរកឃើញ៩៩នាក់ វិជ្ជមានកូវីដ នៅខេត្តសៀមរាប កាលពីម្សិលមិញនេះ
រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីប្រកាសនៅក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ ៩៩នាក់ ជាសះស្បើយ៤៨នាក់ និងស្លាប់ចំនួន០៤នាក់ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។
ករណីទី១ ដល់ទី១៤ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង ករណីទី១៥ ដល់ទី១៧ គឺជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្ដី ករណីទី១៨ ដល់ទី២២ ជាករណីមានប្រភពចម្លងចេញពីអ្នកដំណើរមកពីរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងបន្ទាយមានជ័យ និងករណីទី២៣ ជាករណីមានប្រភពចម្លងចេញផ្សារចារឈូក។ ចំពោះ ករណីទី២៤ ដល់ទី៣៦ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ និងករណីទី៣៧ ដល់ទី៩៩ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្តេចឪ។ អ្នកជាសះស្បើយទាំង៤៨នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែកត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
ចំណែកកាលពីម្សិលមិញ មានអ្នកករណីស្លាប់ចំនួន៤នាក់ ទី១. ឈ្មោះ យន់ ប៊ន់ ភេទស្រី អាយុ៨២ឆ្នាំ អាសយដ្ឋាននៅភូមិនគរភាស១ ឃុំនគរភាស ស្រុកអង្គរជុំ ដែលវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០២៖០០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ១៩។ ទី២. ឈ្មោះ លី សារ៉ែន ភេទស្រី អាយុ៥៨ឆ្នាំ អាសយដ្ឋាននៅភូមិគោកត្រាច ឃុំខ្នាត ស្រុកពួក ដែលវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣៖១០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ១៩។ ទី៣. ឈ្មោះ ជ្រុន ឡូន ភេទស្រី អាយុ៤២ឆ្នាំ អាសយដ្ឋាននៅភូមិសំព្រោច ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ដែលវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០៖៣០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។ ៤. ឈ្មោះ លឹម គង់ ភេទប្រុស អាយុ៧៣ឆ្នាំ អាសយដ្ឋាននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៣៖៣០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ១៩។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤,៧៤៩នាក់ បានព្យាបាលជាសះស្បើយចំនួន២,៤៥៤នាក់ ស្លាប់៥៣នាក់ និង២,២៤២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក អ៊ិន សុភិន ចេញមុខអះអាងថា ខ្លួនមិនពាក់ព័ន្ធទេ ក្រោយផ្ទុះរឿងទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
បវរកញ្ញាមីយ៉ាន់ម៉ា បង្ហាញខ្លួនលើកដំបូង ក្រោយបាត់បង់តំណែងលេខ២ MGI
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកស្រី អ៊ឹម សុគន្ធា បញ្ជាក់ថា ព្រោះតែងរឿងចង់ចាញ់ឈ្នះ មានអ្នកខ្លះចង់ទិញសិទ្ធិ Miss Grand 2025
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុនចិន គ្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី ស្វាយចន្ទី ដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា