Connect with us

កូវីដ-១៩

ខណៈនេះ ឥណ្ឌូណេស៊ី មានអ្នកស្លាប់ដោយសារកូវីដកើនលើស ១០ ម៉ឺននាក់ហើយ

បានផុស

នៅ

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានកើនលើស ១០ ម៉ឺននាក់ហើយ ខណៈមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកឆ្លងថ្មី ចាប់តាំងពីខែកក្កដា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលបាននិយាយថា គិតត្រឹមថ្ងៃពុធ ចំនួនអ្នកស្លាប់គឺមានចំនួន ១០០,៦៣៦ នាក់ ។

ទន្ទឹមនោះ គ្រាន់តែក្នុងខែកក្កដា មានចំនួនអ្នកស្លាប់ប្រហែល ៣៥,០០០ នាក់បានកើតឡើង ចំពេលមានការកើនឡើងនៃវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ។

ស្របពេលជាមួយគ្នានេះ ឥណ្ឌូណេស៊ី ក៏បានបញ្ជាក់ពីកើនឡើងករណីឆ្លងពី ៣ ម៉ឺនទៅ ៥ ម៉ឺនករណីក្នុងមួយថ្ងៃ ខណៈចំនួនអ្នកស្លាប់ប្រចាំថ្ងៃក៏ខ្ពស់ផងដែរគឺច្រើនជាង ១,៥០០ នាក់ ។

បន្ថែមពីនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏កំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការសាងសង់កន្លែងធ្វើចត្តាឡីស័កបណ្តោះអាសន្ន ដោយមានទាំងវេជ្ជបណ្ឌិត និងគិលានុបដ្ឋយិកា ខណៈអ្នកជំងឺជាច្រើនបានស្លាប់ ពេលកំពុងសម្រាកព្យាបាលនៅផ្ទះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ឥណ្ឌូណេស៊ី ប្រកាសរកឃើញករណីឆ្លង វីរុសបំប្លែងខ្លួន “Delta Plus” មួយទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម