កូវីដ-១៩
ករណីវីរុសកូវីដ Delta កើនដល់ជិត ៤០០ កំពុងពង្រីកខ្លួនទៅច្រើនខេត្តក្រុង
ក្រសួងសុខាភិបាលបានប្រកាសថាចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទដែលតា (Delta) លើពលករមកពីប្រទេសថៃ អ្នកដំណើរមកតាមជើងហោះហើរបុគ្គលិកសុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបចំនួន៣៨៥នាក់ ស្រី១៨៧នាក់។

បើតាមក្រសួងក្នុងចំណោមអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មីជិត៤០០នាក់ក្នុងនោះរកឃើញក្នុងកំឡុងខែមេសា១នាក់ ថ្ងៃ០៤មិថុនា៤នាក់ ថ្ងៃ១៨ មិថុនា៧នាក់ ថ្ងៃទី២៥មិថុនា២៥នាក់ ថ្ងៃទី១៦កក្កដា ៣៧នាក់ ថ្ងៃទី២២កក្កដានិងថ្ងៃទី២៥ កក្កដា មានចំនួន៣៩នាក់ ថ្ងៃទី៣១កក្កដា៤៣នាក់ ថ្ងៃទី០១សីហា៦៧នាក់ ថ្ងៃទី៣សីហា៣៦នាក់ថ្ងៃទី៤សីហា ៣២នាក់ថ្ងៃទី៥ សីហាចំនួន៣៥នាក់ និងថ្ងៃទី៧ចំនួន៥៨នាក់ដែលមាននៅភ្នំពេញម្នាក់ ព្រះវិហារ៤នាក់ កំពង់ធំ១នាក់កណ្តាល៤នាក់ ឧត្តរមានជ័យ១២នាក់ សៀមរាប១៣នាក់ បន្ទាយមានជ័យ១២នាក់ រតនគីរី៩នាក់និងបាត់ដំបង២នាក់។

យោងការលទ្ធផលខាងលើនេះ បង្ហាញឱ្យឃើញថា វីរុសដែលតា កំពុងបន្តវាយលុកចូលក្នុង សហគមន៍ហើយជាពិសេសខេត្តមានជ័យ រាជធានីភ្នំពេញ សៀមរាប ព្រះវិហារ កំពង់ចាម និងកំពង់ធំ និងបណ្តាខេត្តមួយចំនួនទៀត។
លោក រដ្ឋមន្ត្រី បានក្រើនរំឭក និងអំពាវនាវដោយទទូចដល់សាធារណជន និងប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ និងត្រូវចេះរៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមាននៅកម្ពុជាយើង ជាយថាហេតុណាមួយ៕ ដោយៈ សំអឿន



-
សន្តិសុខសង្គម១៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៨ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង