Connect with us

កូវីដ-១៩

កំណត់ត្រាអាក្រក់បំផុត! វៀតណាម រកឃើញអ្នកឆ្លងកូវីដថ្មី​ ខ្ពស់មិនធ្លាប់មាន

បានផុស

នៅ

ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៩,៦៨៤ ករណីកាលពីថ្ងៃអាទិត្យ ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។

ទីក្រុងហូជីមិញ ដែលជាចំណុចកណ្តាលនៃរលកចុងក្រោយ បានបន្តនាំមុខគេ ចំពោះករណីប្រចាំថ្ងៃដោយមាន ៣,៨៩៨ ករណី បន្ទាប់មកគឺ Binh Duong ៣,២១០ករណី, Long An ៧២៤ករណី និង Dong Nai ៦១៤ករណី។

ស្របពេលជាមួយគ្នានោះ ទីក្រុងហាណូយ បានកត់ត្រាករណីថ្មីចំនួន ១១៤ និង ដាណាំង ១៣០ ករណី។

តួលេខថ្ងៃអាទិត្យ គឺជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសវៀតណាម បន្ទាប់ពីកំណត់ត្រាចាស់ ៩,២២៥ ករណីកាលពីថ្ងៃទី ២៤ ខែកក្កដា។

ជាមួយនឹងការជាសះស្បើយចំនួន ៤,៨៦០ នាក់កាលពីថ្ងៃអាទិត្យ ធ្វើឲ្យចំនួនសរុបនៃការជាសះស្បើយចាប់តាំងពីផ្ទុះជំងឺរាតត្បាត បានកើនឡើងដល់ ៧១,៤៩៧ នាក់។

គួរបញ្ជាក់ថា ប្រទេស វៀតណាម មានការឆ្លងកូវីដសរុប ២១០,៤០៥ករណី និងស្លាប់ ៣,៣៩៧នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ នេះ​ចំនួន​​​ប្រាក់​ដែល​ទី​ក្រុង​ហូជីមិញ​ផ្តល់​ឲ្យ​ពិធីបុណ្យ​សព​កូវីដ​ម្នាក់ៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម