កូវីដ-១៩
អង់គ្លេស ប្រកាសមានអ្នកស្លាប់ប្រចាំថ្ងៃដោយសារកូវីដខ្ពស់បំផុត ចាប់តាំងពីខែមីនា
យោងតាមទិន្នន័យផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃអង្គារបានឲ្យដឹងថា ចក្រភពអង់គ្លេសបានកត់ត្រាការស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ១៤៦ នាក់បន្ថែមទៀត ហើយជាតួលេខអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី ១២ ខែមីនា ។
ចំនួនសរុបនៃការស្លាប់ដោយសារជំងឺកូវីដ ១៩ នៅចក្រភពអង់គ្លេស បច្ចុប្បន្ននេះមានចំនួន ១៣០,៥០៣ នាក់ ។ តួលេខទាំងនេះរួមបញ្ចូលទាំងការស្លាប់របស់មនុស្សក្នុងរយៈពេល ២៨ ថ្ងៃ នៃការធ្វើតេស្តវិជ្ជមានលើកដំបូងរបស់ពួកគេ ។

ទន្ទឹមនោះ ប្រទេសនេះក៏បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ២៣,៥១០ ករណីផងដែរ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឲ្យករណីឆ្លងសរុបរបស់អង់គ្លេសកើនឡើងដល់ ៦,១១៧,៥៤០ ករណី ។
យោងតាមសេចក្តីថ្លែងការណ៍ពីនាយកដ្ឋានសុខភាព និងថែទាំសង្គមបានឲ្យដឹងថា ស្របពេលជាមួយគ្នានេះ មនុស្សពេញវ័យចំនួន ៣ ភាគ ៤ នៅចក្រភពអង់គ្លេស បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២ ដូស ។

ចំណែកទិន្នន័យចុងក្រោយពីសុខភាពសាធារណៈប្រទេសអង់គ្លេស (PHE) បានបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ មានប្រសិទ្ធភាពខ្ពស់ ប្រឆាំងនឹងការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ពីវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ។
ការវិភាគបានបង្ហាញថា វ៉ាក់សាំង Pfizer-BioNTech មានប្រសិទ្ធភាព ៩៦ ភាគរយ ហើយវ៉ាក់សាំង Oxford-AstraZeneca មានប្រសិទ្ធភាព ៩២ ភាគរយ ប្រឆាំងនឹងការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីចាក់ ២ ដូស ខណៈបច្ចុប្បន្នវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” គឺជាវ៉ារ្យង់កំពុងគ្រប់គ្រងនៅក្នុងប្រទេសអង់គ្លេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ អង់គ្លេស ផ្ទុះវីរុសកូវីដបំប្លែងខ្លួនមួយទៀត ជាប្រភេទមេរោគមិនខ្លាចវ៉ាក់សាំង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ