Connect with us

កូវីដ-១៩

រដ្ឋបាល​រាជធានី​ដាក់​ឲ្យ​ដំណើរការ​ការគ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ នៅតាម​ផ្ទះ​ចំពោះ​អ្នកជំងឺ​កូ​វីដ​-១៩ មិន​បំប្លែង​ថ្មី ដែល​តា

បានផុស

នៅ

ភ្នំពេញ​ ៖ ដើម្បី​រួមចំណែក​បង្ការ ទប់ស្កាត់ និង​គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ឲ្យ​កាន់តែ​ឆាប់រហ័ស ស្របតាម​អភិក្រម “​រក​ឃើញ​ឆាប់រហ័ស គ្រប់គ្រង​បាន​លឿន និង​ការ​កាត់ផ្ដាច់​ខ្សែ​ច្រវាក់​ការឆ្លង​រាលដាល​បាន​ទាន់ពេលវេលា រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​ឲ្យ​ដំណើរការ​ការគ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ នៅតាម​ផ្ទះ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ចំពោះ​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល គ្មាន​រោគសញ្ញា គ្មាន​កត្តា​ប្រឈម និង​មិន​ជាប់​ពាក់ព័ន្ធ​មេរោគ​កូ​វីដ​-១៩ បំប្លែង​ថ្មី ដែល​តា (Delta) ។

នេះ​បើ​យោងតាម​សេចក្ដីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​១២​សីហា​នេះ ដែល​ក្នុង​សេចក្តីណែនាំ​នេះ​មាន​ខ្លឹមសារ​ថា​ ៖ អនុលោម​តាម​ប្រកា​សលេខ ២៩៦ សខល ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ របស់​ក្រសួងសុខាភិបាល ចាប់ តាំងពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ កន្លងទៅ រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​ឲ្យ​ដំណើរការ​ការគ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ នៅតាម​ផ្ទះ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ចំពោះ​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល គ្មាន​រោគសញ្ញា គ្មាន​កត្តា​ប្រឈម និង​មិន​ជាប់​ពាក់ព័ន្ធ​មេរោគ​កូ​វីដ​-១៩ បំប្លែង​ថ្មី ដែល​តា (Delta) ក្នុង​គោលបំណង រួមចំណែក​បង្ការ ទប់ស្កាត់ និង​គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ឲ្យ​កាន់តែ​ឆាប់រហ័ស ស្របតាម​អភិក្រម “​រកឃើញ​ឆាប់រហ័ស គ្រប់គ្រង​បាន​លឿន និង​ការ​កាត់ផ្ដាច់​ខ្សែ​ច្រវាក់​ការឆ្លង​រាលដាល​បាន​ទាន់ពេលវេលា​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិត​ត្រឹម​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២១ នៅ​រាជធានី​ភ្នំពេញ​មាន​អ្នកជំងឺ​កូ​វីដ​-១៩ ត្រូវបាន​អនុញ្ញាត​ឲ្យ​ព្យ​បាល នៅតាម​ផ្ទះ​សរុប​ចំនួន ៤.២៤១ នាក់ ក្នុងនោះ អ្នកជំងឺ​ដែល​បានជា​សះស្បើយ​មាន​ចំនួន ១.២៥៧ នាក់ និង​អ្នកជំងឺ​កំពុង សម្រាក​ព្យាបាល​មាន​ចំនួន ២.៩៨៤ នាក់​។ យ៉ាងណាមិញ ក្នុង​រយៈពេល​អនុវត្ត​កន្លងមកនេះ រដ្ឋបាល​រាជធានី ភ្នំពេញ បានកត់សម្គាល់​ឃើញថា មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន ដែល​បាន​ប្រើប្រាស់​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន កូ​វីដ​-១៩ ដោយ​ខ្លួនឯង​នៅតាម​ផ្ទះ ទទួលបាន​លទ្ធផល​តេស្ត​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ បាន​ព្យាយាម​ប្រើប្រាស់​ថ្នាំពេទ្យ ឬ​អនុវត្ត​ការព្យាបាល​បែប​បុរាណ​ដោយ​ខ្លួនឯង ហើយ​អ្នកជំងឺ​មួយចំនួន​បាន​វិ​វ​ឌ្ឍ​ទៅរក​ស្ថានភាព​ធ្ងន់ធ្ងរ រួច​ទើប រាយការណ៍​មក​មន្ត្រី​សុខាភិបាល ឬ អាជ្ញាធរ​មូលដ្ឋាន ពោលគឺ​ជាការ​អនុវត្ត​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ នៅតាម​ផ្ទះ និង គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​អ្នកជំងឺ និង​អាច​បង្ក​ជា​ហានិភ័យ​នៃ​ការ​ចម្លងជំងឺ​កូ​វីដ​-១៩ ដល់​សមាជិក គ្រួសារ អ្នករស់នៅ​ក្បែរ​ខាង និង​សហគមន៍​ទាំងមូល ថែម​ទៀតផង​។

ចំពោះមុខ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ នៅតាម​ផ្ទះ​ក្នុង ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​បន្ថែមទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ សូម ធ្វើ​ការណែនាំ​ដូចខាងក្រោម​៖

១. ក្នុងករណី​ការប្រើប្រាស់​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ ដោយ​បុគ្គល​ឯកជន ទទួលលទ្ធផល​តេស្ត វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ សាមីខ្លួន​ត្រូវដាក់​ខ្លួន​ឱ្យនៅ​ដោយឡែក​ពី​សមាជិកគ្រួសារ និង​មាន​កាតព្វកិច្ច​តាម ផ្លូវច្បាប់ ក្នុងការ​ជូនដំណឹង​ជាបន្ទាន់​ទៅ​មន្ត្រី​សុខាភិបាល ឬ អាជ្ញាធរ​មូលដ្ឋាន តាមរយៈ​ខ្សែ​ទូរស័ព្ទ (Hotline) ១២២២ ឬ លេខ​ទូរស័ព្ទ​របស់​ទី​បញ្ហា​ការ​ស្រាល​នៃ​មូលដ្ឋាន​ខណ្ឌ​ដែល​ខ្លួន​កំពុង​រស់នៅ ដើម្បី ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមគ្រូពេទ្យ​ចុះ​វាយតម្លៃ​ស្ថានភាព​អ្នកជំងឺ និង​ពិនិត្យ​ទីតាំង​ផ្ទះ ថា​តើ​ត្រូវ​អនុញ្ញាត ឲ្យ​អ្នកជំងឺ​ព្យាបាល​នៅផ្ទះ ឬ​ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​។

២ ចំពោះ​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល គ្មាន​រោគសញ្ញា គ្មាន​កត្តា​ប្រឈម និង​មិន​ជាប់​ពាក់ព័ន្ធ​មេរោគ កូ​វីដ​-១៩ បំប្លែង​ថ្មី ដែល​តា (Delta) ដែល​បាន​ទទួល​ការអនុញ្ញាត​ឲ្យ​ព្យាបាល​នៅតាម​ផ្ទះ ត្រូវ​ចុះកិច្ចសន្យា នៅ​ចំពោះមុខ​មន្ត្រី​មាន​សមត្ថកិច្ច តាម​ទម្រង់​គំរូ​ឧបសម្ពន្ធ​ទី​១១ នៃ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់ គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ នៅតាម​ផ្ទះ របស់​ក្រសួងសុខាភិបាល ព្រមទាំង​យល់ព្រម ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដាក់​ស្លាក​សម្គាល់ “​ទីតាំង​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩- ហើយ​ក្នុងករណី​មាន​បញ្ហា​សុខភាព ត្រូវ​ទាក់ទង​ជាបន្ទាន់​ទៅ​មន្ត្រី​សុខាភិបាល ឬ អាជ្ញាធរ​មូលដ្ឋាន​។

៣. ក្នុងករណី​រដ្ឋបាល​រាជធានី​ភ្នំពេញ ឬ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ទទួលបាន​ព័ត៌មាន ឬ​រក ឃើញថា​មាន​បុគ្គល​ណាមួយ ដែល​បាន​ប្រើប្រាស់​តេ​ស្ករ​ហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ ទទួលបាន លទ្ធផល​តេស្ត​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ហើយ​មិន​ព្រម​រាយការណ៍​ជូន​មន្ត្រី​សុខាភិបាល​ក្រុមគ្រូពេទ្យ ឬ​អាជ្ញាធរ មូលដ្ឋាន បុគ្គល​នោះ​នឹងត្រូវ​ប្រឈម​នឹង​ការអនុវត្ត​នូវ​ពិន័យ​ជា​ប្រាក់​ស្របតាម​ប្រការ ២ នៃ​ប្រកាស អន្តរក្រសួង​លេខ ១៧៨ សហវ​.​ប្រ.ក ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងសុខាភិបាល​ស្តី​ពី​ការ​ពិន័យ​ជា​ប្រាក់​ចំពោះ​បុគ្គល ឬ​នីតិបុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​នឹង វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកប ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ក៏ដូចជា​ប្រឈម​នឹង​ទោស​ដាក់​ពន្ធនាគារ ស្របតាម​មាត្រា​១០ និង មាត្រា​១១ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។

៤. រដ្ឋបាល​រាជធានី​ភ្នំពេញ លើកទឹកចិត្ត និង​ស្នើសុំ​ប្រជាពលរដ្ឋ​ដែលមាន​លំនៅឋាន​រស់នៅ​ក្បែរ​ខាង​ទីតាំង ផ្ទះ​របស់​បុគ្គល ដែល​សង្ស័យថា​មាន​អ្នកជំងឺ​កូ​វីដ​-១៩ កំពុង​លួចលាក់​សម្រាក​ព្យាបាល​ដោយ​ខ្លួនឯង ដោយ​គ្មាន​ការវាយតម្លៃ និង​ការអនុញ្ញាត​ពី​មន្ត្រី​សុខាភិបាល ឬ អាជ្ញាធរ​មូលដ្ឋាន​ទេនោះ ត្រូវ​រាយការណ៍ ជាបន្ទាន់​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ឬ អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធានា​រក្សា​ការសម្ងាត់​ជូន ដើម្បី​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ចាត់វិធានការ​បាន​ទាន់ពេលវេលា ចៀសវាង​ការ ចម្លងជំងឺ​កូ​វីដ​-១៩ កាន់តែ​ធ្ងន់ធ្ងរ ទៅក្នុង​មូលដ្ឋាន​ភូមិ​-​សង្កាត់​ដែល​ខ្លួន​កំពុង​រស់នៅ​។

៥. គណៈ​បញ្ហា​ការដឹកនាំ​ការអនុវត្ត​ច្បាប់​នៅ​ថ្នាក់​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ចុះ​ត្រួតពិនិត្យ នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន ដើម្បី​ធានា​នូវ​ការអនុវត្ត បាន​ត្រឹមត្រូវ​តាម​សេចក្ដីណែនាំ​នេះ​។ ក្នុងករណី​រកឃើញថា បុគ្គល​ណា​មិន​គោរព​តាម​ខ្លឹមសារ​នៃ​សេចក្ដី ណែនាំ​នេះ ត្រូវ​ចាត់វិធានការ​ច្បាប់ និង​វិធានការ​រដ្ឋបាល ឱ្យខាងតែបាន និង​ដោយ​គ្មាន​ការលើកលែង ឡើយ ក្រោយ​ពេលដែល​បុគ្គល​នោះ​បានទទួល​ការព្យាបាល​ជំងឺ​កូ​វីដ​-១៩ ជាសះស្បើយ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៤ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ១១ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម