ព័ត៌មានជាតិ
កុមារីអាយុ ៧ ឆ្នាំ ឆ្លងវីរុសដូវីដ Delta គ្រូពេទ្យចុះយកសំណាកអ្នកពាក់ព័ន្ធ ៧០ នាក់ទាំងយប់
អាជ្ញាធរខណ្ឌមានជ័យបានឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ TYDA បានចុះយកសំណាក លើកទី១ ដោយតេស្តរហ័ស ទៅលើមនុស្ស ៧០ នាក់ ពាក់ព័ន្ធជាមួយកុមរី កៅ ចន្ធូ អាយុ ៧ ឆ្នាំ ឆ្លងកូវីដ១៩ បំប្លែងថ្មី (Delta) នៅចំណុចផ្ទះលេខ ២៣៦ ផ្លូវលេខ៣៥ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពេលនេះ កុមារីរូបនេះ កំពុងសម្រាកព្យាបាលនៅវិទ្យាល័យ ជាស៊ីម សាមគ្គី។

ជាលទ្ធផលរកឃើញបុរសអាយុ ៣៥ ឆ្នាំ ម្នាក់មានវិជ្ជមានកូវីដ១៩ ក្នុងចំណោមអ្នកធ្វើតេស្ត ៧០ នាក់ ហើយបានដឹកទៅព្យាបាលនៅមង្គលឧត្តម។

ទីតាំងខាងលើត្រូវបានធ្វើការហ៊ុមព័ទ្ធខ្សែ ហាមចេញចូល បិទសងខាងផ្លូវ និងណែនាំពួកគាត់ឱ្យធ្វើចត្តាឡីស័កតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីរង់ចាំលទ្ធផល៧២ម៉ោង ពីវិទ្យាស្ថានប៉ាស័្ទរ ការយកសំណាកបានចប់នៅវេលាម៉ោង២១:០០នាទី៕

ដោយ៖ នរា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី