កូវីដ-១៩
ប្រកាសព្រឹកនេះ ថៃ នៅតែរកឃើញករណីឆ្លងកូវីដខ្ទង់ម៉ឺន និងមានអ្នកស្លាប់ ២១៧ នាក់បន្ថែមទៀត
ក្រសួងសុខាភិបាលថៃបានរាយការណ៍នៅព្រឹកថ្ងៃសៅរ៍នេះថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ២១៧ នាក់បន្ថែមទៀត និងឆ្លងថ្មីចំនួន ២២,០៨៦ ករណី ។

ក្នុងចំណោមករណីឆ្លងថ្មីនេះ មាន ២១,៨១៦ ករណីជាប្រជាជនទូទៅ និង ២៧០ ករណីជាអ្នកទោសក្នុងពន្ធនាគារ ។
ស្របពេលជាមួយគ្នានេះដែរ អ្នកជំងឺកូវីដចំនួន ២៣,៦៧២ នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ។

ចាប់តាំងពីថ្ងៃទី ១ ខែមេសាមក នៅពេលដែលរលកទី ៣ ផ្ទុះឡើងមានអ្នកជំងឺកូវីដចំនួន ៨៥៦,៤១២ នាក់ ក្នុងនោះមាន ៦៤០,១៣០ នាក់បានជាសះស្បើយ ។
ទន្ទឹមនោះ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីដើមឆ្នាំមុន ថៃ មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៨៨៥,២៧៥ ករណី ក្នុងនោះ ៦៦៧,៥៥៦ នាក់បានជាសះស្បើយ ។

ចំណែក ចំនួនអ្នកស្លាប់នៅក្នុងរលកទី ៣ នេះមានចំនួន ៧,២៤៩ នាក់ ធ្វើឲ្យការស្លាប់ សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនដល់ ៧,៣៤៣ នាក់ ។
គួរបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃខ្ពស់បំផុតគឺមានចំនួន ២៣,៤១៨ ករណីត្រូវបានរាយការណ៍កាលពីថ្ងៃអង្គារ ហើយចំនួនអ្នកស្លាប់ប្រចាំថ្ងៃថ្មីខ្ពស់បំផុតគឺ ២៣៥ នាក់ត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច