Connect with us

ព័ត៌មានជាតិ

ក្រុងស្ទឹងត្រែងនឹងត្រូវបិទជាបណ្តោះអាសន្ន​​ក្រោយផ្ទុះជំងឺកូវីដប្រភេទដែលតា

បានផុស

នៅ

អាជ្ញាធរខេត្តស្ទឹងត្រែងនឹងបិទក្រុងស្ទឹងត្រែងជាបណ្តោះអាសន្នក្រោយរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩​ប្រភេទដែលតាជាបន្តបន្ទាប់។

លោក ម៉ែន តុង នាយករងរដ្ឋបាលសាលាខេត្តស្ទឹងត្រែង បានប្រាប់នៅរសៀលថ្ងៃទី១៧សីហានេះថា ក្រុងស្ទឹងត្រែងនឹងត្រូវបិទហើយដោយសារមានករណីឆ្លងជំងឺកូវីដ១៩ប្រភេទដែលតា ចំនួន៧នាក់ហើយអ្នកឆ្លងទាំងនោះមានជាប់ពាក់ព័ន្ធទៅនឹងអាជីវករផ្សារនិងក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា «​ជាគោលការណ៍បើកាលណារកឃើញវីរុសដែលតាហើយអ្នកពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងផ្សារនិងមូលដ្ឋានក៏ឆ្លងវីរុសដែលតានេះដែរ។ដូចនេះត្រូវតែបិទក្រុងហើយដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជាបន្តទៀត»។

យ៉ាងណាក៏ដោយ លោកបានបន្តទៀតថាចំពោះការបិទជាផ្លូវការរង់ចាំការសម្រេចរបស់លោកអភិបាលខេត្តនៅល្ងាចនេះ។

លោក បានបន្ថែមថារហូតមកដល់ពេលនេះខេត្តស្ទឹងត្រែងបានរកឃើញមានអ្នកឆ្លងជំងឺដែលតាចំនួន៩នាក់ហើយក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៧៥២នាក់អ្នកជាសះស្បើយចំនួន៤៩៥នាក់ កំពុងសម្រាកព្យាបាលចំនួន២៦១នាក់និងស្លាប់ចំនួន៦នាក់។

បើតាមក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃ ទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានរុសកូវីដ-១៩ ប្រភេទ ដែលតា (Data) លើពលករត្រលប់ ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើងហោះហើរបុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុង សហគមន៍ សរុបទាំងអស់ចំនួន ៤៩៤ ស្ត្រី ២៤៣នាក់ និងបានប៉ះពាល់ដល់បណ្តា ២២ រាជធានី-ខេត្ត លើកលែងតែខេត្តចំនួន៣ ប៉ុណ្ណោះ គឺ ខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ៕ ដោយ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម