Connect with us

កូវីដ-១៩

បិទខ្ទប់ភូមិចំនួន៣​នៅស្រុក​កោះញែក​​ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩​ជាង១០០នាក់

បានផុស

នៅ

លោក ឌឹម នី អភិបាលស្រុកកោះញែក បានឲ្យដឹងថាអាជ្ញាធរស្រុក បានសម្រេចបិទខ្ទប់បណ្តោះអាសន្នភូមិចំនួន៣រួមមានភូមិឈួល ភូមិស្រែហ៊ុយ ក្នុងឃុំស្រែហ៊ុយ និងមួយផ្នែកនៃភូមិមេមុំ ក្នុងឃុំរយ៉ ស្រុកកោះញែកក្រោយរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ជាង ១០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បានបន្តថាស្ថានភាពរាលដាលជំងឺកូវីដ-១៩ នៅស្រុកកោះញែក កំពុងឈានដល់ការផ្ទុះក្នុងសហ​គមន៍​ទ្រង់ទ្រាយធំ ហើយភ្លាមៗ អាជ្ញាធរខេត្ត បានចាត់វិធានការបន្ទាន់ ដោយឲ្យក្រុមគ្រូពេទ្យ ចុះធ្វើតេស្ត​យកសំណាក បងប្អូនប្រជាពលរដ្ឋជាច្រើនភូមិ និងបិទខ្ទប់តំបន់មួយចំនួន ជាពិសេសផ្សារស្រុកកោះញែក ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជាបន្តទៀត។

លោកបានបន្តថាក្នុងរយៈពេល ៤ថ្ងៃ គិតចាប់ពីទី១៤ ខែសីហា រហូតមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១​នេះ អាជ្ញាធរស្រុកបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ជាង ១០០នាក់ហើយបាននាំពួកគាត់ទៅសម្រាកព្យាបាលនៅកន្លែងស្នាក់នៅអន្តេរវេសិដ្ឋាន វិទ្យាល័យហ៊ុនសែន ស្រុកកោះញែករួចរាល់ហើយដែរ។

លោក ស្វាយ  សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដែលបានចុះពិនិត្យស្ថានភាព និងដាក់វិធានការ បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ នៅស្រុកកោះញែកកាលពីរសៀលថ្ងៃទី១៧​សីហាបានឱ្យដឹងថាករណីផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ក្នុងស្រុកកោះញែក ដែលបានរីករាល​ដាល រហូតដល់ចំនួនអ្នកវិជ្ជមានរាប់រយនាក់បែបនេះ បណ្ដាលមកពីខ្វះការចូលរួមពីបងប្អូនប្រជាពរដ្ឋ ក្នុងការគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ជាពិសេស វិធានការរបស់រាជរដ្ឋាភិបាល។

លោកអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រ​យោល​ជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់ ជាពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល៕ដោយ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម