ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ អ្នកឆ្លងជំងឺកូវីដ១៩ សរុបជិត ២ ម៉ឺននាក់
ក្រុមគ្រូពេទ្យបានចុះយកសំណាកប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យសរុបមានចំនួន១៤៣.៣៧៣នាក់ អ្នកកើតមានចំនួន១៧.៥៥៩នាក់ អ្នកជាសះស្បើយមានចំនួន១២.៤៥១នាក់។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល អមដំណើរដោយមន្ត្រីសុខាភិបាលជាច្រើននាក់មកទៅកាន់ខេត្តបន្ទាយមានជ័យម្តងទៀត ដើម្បីត្រួតពិនិត្យកន្លែងមណ្ឌលព្យាបាលជំងឺកូវីដ-១៩បំប្លែងថ្មីដែលតា ដែលទើបសាងសង់រួចស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២១។
លោកឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថាគិតត្រឹមថ្ងៃទី ២១ ខែសីហា ក្រុមគ្រូពេទ្យបានចុះយកសំណាកប្រជាពលរដ្ឋក្នុង ខេត្តបន្ទាយមានជ័យសរុបមានចំនួន១៤៣ ៣៧៣នាក់ ស្រី៦៣ ៩៤១នាក់ក្នុងនោះបានរកឃើញអ្នកកើតជំងឺកូវីដ១៩ មានចំនួន ១៧ ៥៥៩នាក់ ខណៈអ្នកជាសះស្បើយ ចំនួន ១២ ៤៥១នាក់ និងស្លាប់ ចំនួន១៣០នាក់ ស្រី៧០នាក់ ជនជាតិខ្មែរ១២៤នាក់ស្រី៦៧នាក់ ជនជាតិឥណ្ឌូនេសីុ ៣នាក់ ស្រី១នាក់ ជនជាតិថៃ៣នាក់ស្រី២នាក់៕
ដោយ៖ វ៉ាន់ ណាង
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់