កូវីដ-១៩
កូវីដ១៩បំប្លែងថ្មី Delta កើតមានលើអាជីវករលក់ដូរនៅផ្ទះល្វែងផ្សារក្រោមក្នុងក្រុងកំពង់ឆ្នាំងចំនួន៣ករណី
កំពង់ឆ្នាំង ៖ កូវីដបំប្លែងថ្មីប្រភេទ Delta បានកើតមានលើអាជីវករលក់ដូរនៅតាមផ្ទះល្វែងផ្សារក្រោមក្នុងសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង ចំនួន៣ ករណី គឺលទ្ធផលធ្វើតេស្តចេញពីវិទ្យាស្ថានប៉ាស្ទ័រ បញ្ជាក់នៅព្រឹកថ្ងៃទី២៦ ខែសីហា នេះបើយោងតាមការបញ្ជាក់ពីមន្ត្រី នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ២៦ ខែសីហា នេះ។

លោក ងិន ចាន់សារ៉េត ប្រធានការិយាល័យស្រុកប្រតិបត្តិ ក្រុងកំពង់ ឆ្នាំង និងជាប្រធានក្រុមដឹកនាំនិងការយកសំណាក នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅវេលាម៉ោង ៥និង៤០នាទីនារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នេះថា ជំងឺកូវីដ១៩បំប្លែងថ្មី ប្រភេទDelta ដែលតា ពិតជាមានចូលមកដល់ខេត្តកំពង់ឆ្នាំងហើយ គឺមាន៣ករណី បានកើតឡើងលើអាជីវករផ្សារ ក្រោមលក់ដូរតាមផ្ទះល្វែង កែងផ្សារក្រោមទល់មុខដើមពោធិ៍ ស្ថិតនៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ។

លោកបញ្ជាក់ទៀតថា អ្នកជំងឺទាំង៣នាក់ ត្រូវបានរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ ប្រ ភេទធម្មតា និងបានចូលសម្រាកនៅក្នុងមន្ទីរពេទ្យ១៤ថ្ងៃហើយ ។
ដោយឡែងក្រុមគ្រូពេទ្យក៏បានបញ្ជូ នសំណាកអ្នកជំងឺទាំង៣នាក់ទៅ កាន់វិទ្យាស្ថានប៉ាស្ទ័រក្រុងភ្នំពេញហើយជាលទ្ធផលបានឱ្យដឹងកាល ពីព្រឹកវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី ២៦ ខែសីហានេះ ថាអ្នកជំងឺទាំង ៣នាក់នោះ មានផ្ទុកវិជ្ជមានកូវីដ ១៩ ប្រភេទដែលតាបំលែងថ្មី។
ជាមួយនឹងហេតុការណ៍នេះដែរ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០ ២១នេះ ក្រុមគ្រូពេទ្យបានចុះយកសំណាកទៅលើអាជីវករផ្សារក្រោម ជួរផ្ទះល្វែងទល់មុខដើមពោធិ៍ចំនួន ១០ផ្ទះ ដែលនៅជុំវិញផ្ទះអ្នកជំងឺ ខាងលើនេះដើម្បីស្វែងរកកូវីដ១៩ បំប្លែងថ្មីជាលទ្ធផលគឺអវិជ្ជមាន។

អាជ្ញាធរខេត្តនិងក្រុមគ្រូពេទ្យសូមអំពាវនាវឲ្យប្រជាពលរដ្ឋនៅតំបន់ផ្សារក្រោម បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះនេះជាលើកទីដំបូង ហើយដែលជំងឺកូវីដ១៩ បំប្លែ ងថ្មីប្រភេទដែលតា បានរាលដាលចូលមកដល់ខេត្តកំពង់ឆ្នាំង ។ សូម កុំភ្លេចវិធានការ ៣ កុំ និង ៣ ការ ពារ ទើបយើងទាំងអស់គ្នាជាផុតពីជំងឺដ៏កាចសាហាវនេះ។
ដោយឡែករដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី ២៥ ខែ សីហា នេះ មានចំនួន ១៣នាក់ ស្រី ០៧នាក់។

ក្នុងនោះដែរ បើគិតមក ដល់ថ្ងៃទី២៥ ខែសីហានេះ អ្នកមានវិជ្ជកូវីដ១៩ នៅក្នុងខេត្តកំពង់ឆ្នាំងសរុបមានចំនួន ២.០៧៤ នាក់ ស្រី ១ ៦៧៣ នាក់ , អ្នកជាសះស្បើយសរុបចំនួន ២.២២៦ នាក់ ស្រី ១.៣៩៧ នាក់ អ្នកស្លាប់សរុបមានចំនួន ៧៤ នាក់ ស្រី ៤៥ នាក់ និងអ្នកកំពុងសម្រាកព្យាបាលសរុបមាន ចំនួន ៤០៤នាក់ ស្រី ២៣១ នាក់ ៕
ដោយ ៖ ឈៀងថារិទ្ធ


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត