កូវីដ-១៩
ក្រុមគ្រូពេទ្យចុះយកសំណាកប្រជាពលរដ្ឋស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង៣ រកឃើញវិជ្ជមានកូវីដ១៩ចំនួន៧នាក់ក្នុងចំណោម២៩៧នាក់
ភ្នំពេញ ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ ហ៊ុនសែន បានចុះយកសំណាកបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាលទ្ធផលរកឃើញ វិជ្ជមានចំនួន៧នាក់ក្នុងចំណោមមនុស្សចំនួន២៩៧នាក់។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/photo_2021-08-28_18-12-54.jpg)
លោកកង វង ចៅសង្កាត់ចោមចៅទី១ បានឲ្យដឹងថា ដោយសារតែបងប្អូនប្រជាពលរដ្ឋដែលរស់នៅបន្ទប់ជួលខាងលើ មានបងប្អូនមួយចំនួនបានប៉ះពាល់ជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ទើបនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញបានចុះមកយកសំណាកមនុស្សចំនួន២៩៧នាក់ ជាលទ្ធផលរកឃើញ អ្នកវិជ្ជមានចំនួន៧នាក់ ស្រី៤នាក់ ក្នុងនោះមានក្មេងប្រុសអាយុ១២ឆ្នាំម្នាក់។
ក្រោយពីរកឃើញវិជ្ជមានអ្នកជំងឺត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលបន្ត ចំពោះទីតាំងខាងលើអាជ្ញាធរមិនទាន់សម្រេចបិទផ្ទប់ ឬ យ៉ាងណានោះទេរង់ចាំគោលការណ៍ថ្នាក់លើបន្ត៕
ដោយ ៖ សុខា
![](https://www.kampucheathmey.com/wp-content/uploads/2021/08/photo_2021-08-28_18-12-55.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត