កូវីដ-១៩
លម្អិត ករណីគិលានុបដ្ឋាយិកាសកម្មម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩
ភ្នំពេញ៖ អ្នកគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីព្យាបាលនៅភ្នំពេញ និងទើបបានបូជាសពរួចនៅរសៀលថ្ងៃទី៣០ ខែសីហានេះ។
បើតាមប្រភពដែល “កម្ពុជាថ្មី” ទទួលបាននៅរសៀលថ្ងៃនេះបានឱ្យដឹងថា អ្នកគ្រូពេទ្យដែលស្លាប់នោះមានឈ្មោះ អ៊ឹម ស្រីនិ ដែលជាគិលានុបដ្ឋាកយិកា បម្រើការងារ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

អ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ បានឆ្លងជំងឺកូវីដ-១៩ និងព្យាបាលនៅខេត្តព្រះសីហនុ ដោយសារស្ថានភាពជំងឺធ្វើទុក្ខខ្លាំង ក៏ត្រូវបញ្ជូនមកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ព្រីមៀម សែនសុខ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។ ប៉ុន្តែដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះបាន អ្នកជំងឺបានស្លាប់នៅម៉ោង១០យប់ ថ្ងៃ២៩ ខែសីហា ឆ្នាំ២០២១ ដោយសាជំងឺកូវីដ-១៩។
ចំណែកលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀលនេះថា អ្នកគ្រូពេទ្យ ឆ្លងជំងឺកូវីដ-១៩ មិនមែនប្រភេទ ដែលតា ទេ។ រដ្ឋបាលខេត្តបានសម្របសម្រួលស្នើសុំយកសាកសពអ្នកគ្រូពេទ្យមកបូជានៅខេត្តព្រះសីហនុវិញ។

លោក ម៉ាង ស៊ីណេត មានប្រសាសន៍ថា៖ “ដោយសារស្ថានភាពឆ្លងកូវីដ-១៩ នៅខេត្តព្រះសីហនុ ក៏បានធូរស្រាល ចំណែកឪពុកម្ដាយសព ពេលបាត់បង់កូនស្រីក៏ទន់ដៃទន់ជើង ហើយដំណាក់កាលកូវីដ បើពួកគាត់ទៅភ្នំពេញ ក៏ពិបាកធ្វើចត្តាឡីស័ក និងកន្លែងស្នាក់នៅ។ ហើយបន្ទាប់ពីចប់ពិធីបុណ្យតាមបែបសាសនានៅដំណាក់កាលកូវីដ នៅវត្តនៅខេត្ត គឺពួកគាត់អាចត្រឡប់មកសម្រាកនៅផ្ទះវិញបាន”។
លោក បានបញ្ជាក់បន្តថា៖ “ឥឡូវសពបានធ្វើការបូជារួចហើយកាលពីម៉ោង២រសៀននេះ នៅវត្ត អូរត្រិះ ដែលជាទីតាំងបូជាសពអ្នកជំងឺកូវីដ-១៩”។
លោក ម៉ាង ស៊ីណេត បានបញ្ជាក់ទៀតថា រួមជាមួយជំនួយពីរដ្ឋាភិបាល រដ្ឋបាលខេត្តព្រះសីហនុបានចូលបច្ច័យរំលែកទុក្ខចំនួន ១០ លានរៀល និងឯកឧត្ដម ហ៊ុន ម៉ាណែត បានផ្ញើចូលបច្ច័យ ១,០០០ ដុល្លារ។
លោកអភិបាលរងបានលើកឡើងថា គិលានុបដ្ឋយិកា អ៊ឹម ស្រីនិ ខិតខំធ្វើការខ្លាំងណាស់ កាលនៅរស់មានជីវិត។
លោក ម៉ាង ស៊ីណេត មានប្រសាសន៍ថា៖ “គាត់ប្រឹងប្រែងធ្វើការ លះបង់ខ្លាំងណាស់កំឡុងពេលកូវីដនេះ។ នៅមន្ទីរពេទ្យ ជួនកាលត្រូវពិនិត្យ និងទទួលអ្នកជំងឺមួយយប់ទល់ភ្លឺ ជួនកាលម៉ោង៧ព្រឹកអី គាត់នៅអង្គុយធ្វើការនៅហ្នឹង ទើសៗភ្លឺ កាលដែលយើងមមាញឹកខ្លាំង គឺគាត់សកម្មណាស់ គួរឱ្យសោកស្ដាយ…”។

បើតាមគ្រូពេទ្យធ្លាប់រួមការងារសុំមិនបញ្ចេញឈ្មោះបានប្រាប់ “កម្ពុជាថ្មី” ថា អ្នកស្រី អ៊ឹម ស្រីនិ ជាមនុស្សល្អខ្លាំង សុភាព រួយរាយរាក់ទាក់ សកម្មការងារ ឱស្សាហ៍ ចេះយករក្សាអ្នកដទៃ។
បើតាម លោកស្រី ពេជ ច័ន្ទមុនី ប្រធានអនុប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ រួមទាំងមិត្តភក្តិដែលគ្រូពេទ្យ បានបង្ហោះសារសម្តែងនូវការស្តោកស្តាយ ចំពោះការបាត់បង់អ្នកគ្រូពេទ្យឈ្មោះ អ៊ឹម ស្រីនិ និងចាត់ទុកមរណភាពនេះ គឺជាការលះបង់ដើម្បីជាតិ និងសូមឲ្យវិញ្ញាណក្ខន្ធអ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ