កូវីដ-១៩
ខេត្តបន្ទាយមានជ័យ រកឃើញអ្នកឆ្លងកូវីដបំប្លែងថ្មី ៤៣២នាក់ ពាក់កណ្តាលជាពលករមកពីថៃ
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទបំប្លែងថ្មី នៅក្នុងខេត្តចំនួន ៤៣២នាក់ ដោយក្នុងចំនួននេះមានពាក់កណ្តាលជាពលករមកពីថៃ ហើយក្នុងចំណោមអ្នកជំងឺទាំងអស់ ត្រូវបានព្យាបាលជាសះស្បើយចំនួន ៤៨នាក់ ខណៈអ្នកជំងឺផ្សេងៗទៀតកំពុងត្រូវបានក្រុមគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលថែទាំ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅថ្ងៃទី១ ខែកញ្ញានេះថា សម្រាប់អ្នកជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី ដែលតា (Delta) ទាំងអស់នោះ មានទាំងពលករត្រឡប់មកពីប្រទេសថៃចំនួនពាក់កណ្តាលក្រៅពីនោះជាពលរដ្ឋនៅក្នុងសហគមន៍ មន្ត្រីសុខាភិបាល ប៉ុន្តែអាចគ្រប់គ្រងបាន មិនមានការឆ្លងរាលដាលធ្ងន់ធ្ងរនោះទេ។
លោកបន្តថា ចំពោះមុខ អាជ្ញាធរកំពុងបានដាក់វិធានការទប់ស្កាត់កុំឱ្យឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី ដែលតានេះ ដោយបានរៀបចំអ្នកមានប្រភេទ ដែលតា នៅមណ្ឌលព្យាបាលដាច់ដោយឡែកពីអ្នកជំងឺផ្សេង រកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលឱ្យធ្វើចត្តាឡីស័កតាមការណែនាំ បន្តអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់ និងវិធានការបង្ការលើការរីករាលដាល បន្តអនុវត្តបំរាមគោចរ និងហាមជួបជុំ និងរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល។

លោកអភិបាលខេត្ត បានបន្ថែមថា ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តកំពុងពន្លឿងការចាក់វ៉ាក់សាំង ដោយផែនការក្នុងខេត្តបន្ទាយមានជ័យ គ្រោងចាក់វ៉ាក់សាំងដល់ពលរដ្ឋ មានអាយុចាប់ពី១៨ឆ្នាំឡើង រួមទាំងកុមារចាប់ពីអាយុ១២ឆ្នាំ និងយុវជនក្រោមអាយុ១៨ឆ្នាំ ចំនួន ៦៧០,៦០៣នាក់។
តាមផែនការ អ្នកមានអាយុចាប់ពី១៨ឆ្នាំឡើង ត្រូវចាក់មានចំនួន ៥២,៩៦៨១នាក់ ដោយគិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ សម្រេចការចាក់បានចំនួន ៣៧៨,៩៣២នាក់ ស្មើនឹង ៧១.៥៤ភាគរយ នៅសល់ ១៥០,៧៤៩នាក់។ ផែនការចាក់ជូនកុមារអាយុ១២ឆ្នាំ និងយុវជនក្រោមអាយុ១៨ ឆ្នាំចំនួន ១០៤,៩០០នាក់ និងចាក់បានដូសទី១ ចំនួន ៧៤,៣៩៩នាក់ ស្មើនឹងចំនួន ៧១ភាគរយ នៅសល់ចំនួន ៣០,៥២៣នាក់។ ដោយរហូតមកដល់ពេលនេះ សម្រេចបានចំនួន ៤៥៣,៣៣១នាក់។

លោក អ៊ុំ រាត្រី ក្នុងនាមថ្នាក់ដឹកនាំ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ សូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលសម្តេចបានខិតខំប្រឹងប្រែងរកវ៉ាក់សាំង មកចាក់ស្រោចជូនបងប្អូនប្រជាពលេដ្ឋ ហើយជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ សុខុមាលភាពពលរដ្ឋ ព្រោះវ៉ាក់សាំងនេះពិតជាមានសារៈប្រយោជន៍ណាស់ ជួយដល់អាយុជីវិតប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា រយៈពេលចុងក្រោយនេះ ការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ មានការថយចុះជាបន្តបន្ទាប់ក្នុងខេត្តបន្ទាយមានជ័យ ខណៈពលករត្រឡប់មកពីប្រទេសថៃ ក៏មានការថយចុះផងដែរ។ តែអ្វីដែលកត់ សម្គាល់មួយរយៈក្រោយនេះបន្ទាប់ពីអាជ្ញាធរបានបិទខ្ទុបផ្សារមួយចំនួននៅក្នុងក្រុងសិរីសោភ័ណ ពិសេសផ្សារសិរីសោភ័ណមរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទបំប្លែងថ្មី ដែលតា លើអាជីវករមានការកើនឡើងសម្រាប់ការយកសំណាកលើកទីពីរ។

ដោយសារតែមានអាជីវករនៅតែរកឃើញមានវិជ្ជមានកូវីដ-១៩ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេច បន្តការបិទខ្ទប់ផ្សារសិរីសោភ័ណ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលជាទីតាំងមានការពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ជាបណ្តោះអាសន្ន សម្រាប់រយៈពេល២សប្តាហ៍បន្ថែមទៀត គិតចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ រហូតថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត៕
អត្ថបទ៖ ពៅ


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?