Connect with us

កូវីដ-១៩

រក​ឃើញ​វិជ្ជមាន​៣២​នាក់ ​ក្នុងចំណោម​៥៥០០​នាក់​ជា​កម្មករ​រោងចក្រ ថប់ សាំ​មី​ត ហ្គា​មិន​

បានផុស

នៅ

​ភ្នំពេញ ៖​ នៅ​ថ្ងៃទី​០២ កញ្ញា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ប្រឆាំង​ជំងឺ​កូ​វីដ​១៩ បាន​សហការ​ជាមួយ​អាជ្ញាធរ​ចុះ​យក​សំណាក​កម្មករ​កម្មការិនី​រោងចក្រ ថប់ សាំ​មី​ត ហ្គា​មិន ឯ​.​ក TOP SUMMIT GARMENT INC. មាន​ទីតាំង​ស្ថិតនៅ ផ្លូវជាតិ​លេខ​៤ ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​កំបូល ដែល​ពាក់ព័ន្ធ​ករណី កូ​វីដ​១៩ បំប្លែង​ថ្មី #Delta​។

កម្មករ​កម្មការិនី​ដែល​ត្រូវយក​សំណាក​មាន​មួយចំនួន​៥៥០០​នាក់ ក្នុងនោះ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ចំនួន ៣២​នាក់ ។

ដើម្បី​សុវត្ថិភាព សូម​យកចិត្តទុកដាក់ តាមដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល ២១ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​បាន​ទៅ​ទីកន្លែង​នោះ​៕

ដោយ ​៖ ​សុខា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម