Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យចុះយកសំណាក​មនុស្ស​៤៨នាក់ រកឃើញវិជ្ជមាន​កូវីដ​១៩ ចំនួន ៧​ នាក់​នៅភូមិត្រពាំងពោធិ៍

បានផុស

នៅ

អាជ្ញាធរសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោក សុទ្ធ សុជាតិ ចៅសង្កាត់រង បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ ប្រឆាំងជំងឺកូវីដ១៩ ចុះយកសំណាកបងប្អូនកម្មករ កម្មការនី ដែលស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំនួន៤៨នាក់ ជាលទ្ធផលរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៧នាក់ និងរង់ចាំតេស្តរកជំងឺបំប្លែងថ្មីប្រភេទ Dalta បន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ សុជាតិ ចៅសង្កាត់រងបានឱ្យដឹងថា មុននឹងក្រុមគ្រូពេទ្យឈានដល់ការចុះយកសំណាកបងប្អូនដែលស្នាក់នៅបន្ទប់ជួលខាងលេី មានបុរសម្នាក់ដែលស្នាក់នៅបន្ទប់ជួលលេខ១០៣ វិជ្ជមានជំងឺប្រភេទថ្មីDalta ក្រោយពីក្រុមគ្រូពេទ្យយកទៅព្យាបាលរួច ទេីបបន្តចុះមកយកសំណាកប្រពន្ធកូន និងបងប្អូនដែលស្នាក់នៅបន្ទប់ជួលក្បែរៗនោះចំនួន៤៨នាក់ទៀត។

លោកបន្តថា ក្រោយពីតេស្តរួចជាលទ្ធផលរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន៧នាក់ ស្រី៤នាក់ ហេីយបានយកទៅព្យាបាលបន្ត និងរង់ចាំតេស្តរកជំងឺបំប្លែងថ្មី Dalta បន្តទៀត។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

អត្ថបទៈ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម