Connect with us

កូវីដ-១៩

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​សម្រេច​បិទ​ផ្សារលើ​ក្រុង​កំពង់ឆ្នាំង​បណ្ដោះ​អាសន្ន​ជា​លើក​ទី​២​ បន្ទាប់ពី​បាន​រក​ឃើញ​អាជីវករ​បាន​ឆ្លង​ជំងឺ​កូ​វីត បម្លែង​ថ្មី​ដែល​តា

បានផុស

នៅ

កំពង់ឆ្នាំង ៖ រដ្ឋបាល​សាលា​កំពង់ឆ្នាំង នៅ​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ​២០២១ បាន​ចេញ​សេចក្តីសម្រេច​ស្តីពី​ការបិទ​ខ្ទប់ ខាងក្នុង​និង​បរិវេណ​ជុំវិញ​ផ្សារលើ ស្ថិតនៅក្នុង​ភូមិសាស្ត្រ ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ទាំងស្រុង​ជាថ្មី​ម្ដងទៀត បន្ទាប់​ពី​បាន​រកឃើញ​អាជីវករ​ក្នុង​ផ្សារលើ​ឆ្លង​ជំងឺ​កូ​វីដ​១៩ បម្លែង​ថ្មី ដែលតា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ចុះ​ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ​២៩២១ បាន​បញ្ជាក់​ថា ត្រូវ​បិទ​ខ្ទប់​ខាងក្នុង​និង​បរិវេណ​ជុំវិញ​ផ្សារលើ​ក្រុង​កំពង់ឆ្នាំង​ទាំងស្រុង រួមមាន​ចាប់​ពីមុខ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រហូតដល់​ផ្លូវ​បំបែកលេខ ៤០ ច្រមុះជ្រូក និង​នៅ​បរិវេណ​ជុំវិញ​ផ្សារ​ទាំងអស់​ចាប់ពី​ថ្ងៃទី​៩ ខែកញ្ញា រហូតដល់​មានការ​សម្រេច​ជាថ្មី។

ការ​បិទ​ខ្ទប់​ទីតាំង​ខាងលើនេះ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍ បន្ទាប់ពី​បាន​រក​ឃើ ញ អ្នក​វិជ្ជមាន​កូ​វីដ​១៩ មេរោគ​បំ​ឡែ​ង​ថ្មី ប្រភេទ​ដែល​តា លើ​អាជីវករ​ក្នុង​ផ្សារលើ។ ជាមួយគ្នានេះ​តម្រូវ ឲ្យ​អាជីវករ​ផ្សារលើ និង​ប្រជាពលរដ្ឋ​ដែលមាន​លំនៅ​បាន​ជាប់​ពាក់ព័ន្ធ ជាមួយនឹង​ផ្សារលើ​ទាំងអស់ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក តាម​លំនៅឋាន និង​ទៅយក​សំណាក​រៀងៗ​ខ្លួន​ឲ្យ​បាន​ហ្មត់ចត់ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។

នៅក្នុង​សេចក្តីជូនដំណឹង​របស់​រដ្ឋ បាល​ខេត្ត ក៏បាន​បញ្ជាក់​ពី​ទីតាំង​ដែល​ត្រូវ​បិទ រួមមាន​៖ ត្រូវ​ព័​ទ្ធ​ខ្សែ ចាប់​ពីមុខ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ រហូតដល់​ផ្លូវ​បំបែកលេខ ៤០ ច្រមុះជ្រូក និង​បរិវេណ​ជុំវិញ​ផ្សារ​ទាំងអស់ ដោយ​ផ្អាក​សកម្មភាព​លក់​ដូរ ការចេញចូល​ទីតាំង​នេះ​ហាម​ដាច់ខាត ចំពោះ​អាជីវករ​ទាំងអស់​ដែល​ស្ថិតនៅ​ទីតាំង​បិទ​ខ្ទប់ មិន​អនុញ្ញាត​ឱ្យ​ចេញទៅ​លក់ដូរ​នៅ​កន្លែង​ផ្សេង ជៀសវាង​មានការ​ចម្លង​ទៅ​ប្រជា​ពលរដ្ឋ​ផ្សេងទៀត​។ បន្ត​ស្រាវ​ជ្រាវ​រក​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់ ​ឬ ​ប្រយោល​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​យក​សំណាក។

នៅក្នុង​អំឡុង​ពេល​នៃ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់ បុគ្គល​គ្រប់រូប ត្រូវ​ហាម​ឃាត់​ការធ្វើដំណើរ​ចេញចូល​និង​ឆ្លងកាត់​បរិវេណ​ជុំវិញ​ផ្សារលើ ក្នុងភូមិ​សាស្ត្រ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារ ឆ្នាំង​លើកលែងតែ​មានការ​ចាំបាច់។ ជា​មួយ​គ្នា​នេះ ​ត្រូវ​ហាមឃាត់​ការ​ជួប​ជុំ ការប្រមូលផ្តុំ​មនុស្ស ការចេញ ចូល​ទំនាក់ទំនង​ពី​ផ្ទះ​មួយ​ទៅផ្ទះ​មួយ លើកលែងតែ​ករណី​ចាំបាច់។

បុគ្គល​ឬ​នីតិបុគ្គល ទាំងឡាយណា​ដែល​មិន​អនុវត្តតាម​ខ្លឹមសារ នឹង​ប្រ ការ ២ ប្រការ ៣ និង​ប្រការ ៤ ខាង លើ នឹង​ទៅ​ចាត់វិធានការ​យ៉ាង​ម៉ឺង ម៉ាត់ ស្របតាម​វិធានការ​កំណត់​ក្នុង​ច្បាប់ ស្ដីពី​វិធានការ​ការទប់ស្កាត់​ការឆ្លង​ការ​រាលដាល​នៃ​ជំងឺ​កូ​វីត​១៩ នឹង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកប ដោយ​គ្រោះថ្នាក់ ធ្ងន់ធ្ងរ​ផ្សេងទៀត​និង​លិខិតបទដ្ឋាន​គតិយុត្តិ ពាក់ព័ន្ធ​ជា​ធរមាន៕

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២២ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៧ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៦ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម