កូវីដ-១៩
ជំងឺកូវីដ-១៩ កំពុងវាយលុក ចូលភូមិត្រពាំងថ្មកណ្តាលស្រុកភ្នំស្រុកផ្ទុះ ទ្រង់ទ្រាយធំ លើកដំបូង នៅស្រុកដាច់ស្រយាល ភាគឦសាននេះ
បន្ទាយមានជ័យ ៖ ជំងឺកូវីដ-១៩ កំពុងវាយលុក ចូល ភូមិ ត្រពាំងថ្ម កណ្តាល ឃុំ ប៉ោយចារ ស្រុក ភ្នំស្រុក ដែលជាការផ្ទុះ ទ្រង់ទ្រាយធំ លើកដំបូងនៅស្រុក ដាច់ស្រយាលភាគឦសាន ខេត្តបន្ទាយមានជ័យ នេះ។

លោក ជូ បុត្រ អភិបាលស្រុក ភ្នំស្រុក ប្រាប់ នា ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ ថា ការយក សំណាកលើពលរដ្ឋ អ្នកពាក់ព័ន្ធ ក្នុងភូមិត្រពាំងថ្មកណ្តាល ឃុំប៉ោយចារ នឹង កើនដល់ជាង៥០០នាក់ ហើយព្រឹក និង រសៀលនេះ នៅបន្តយកសំណាកជាង២០០នាក់ ទៀត ក្រុមគ្រូពេទ្យ ជួរមុខនៃមន្ទីរពេទ្យបង្អែក ភ្នំស្រុកនិងមណ្ឌលសុខភាព ប៉ោយចារបានយកសំណាកលើពលរដ្ឋនៅ ភូមិត្រពាំងថ្ម កណ្តាលចំនួន៣៤២ នាក់ / ស្រី ១៨៩នាក់ ក្នុងនោះ លទ្ធផលរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៧៥នាក់ / ស្រី ៤៦ នាក់។

លោកជូ បុត្រ បានបន្តថា ក្រោយពីលោកបានដឹកនាំ ក្រុមការងារស្រុកឃុំភូមិនិងលោកគ្រូ ពេទ្យ ជួរមុខចុះយកសំណាកប្រជាពលរដ្ឋហើយបានរាយការណ៍ ជូនលោកអភិបាលខេត្តៗ ក៏បានបញ្ជា ឲ្យបិទខ្ទប់ភូមិត្រពាំងថ្ម កណ្តាលជាបន្ទាន់នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ។ នៅពេល រសៀលនោះដែរលោកបានធ្វើ ការប្រជុំបន្ទាន់នៅសាលាឃុំប៉ោយចារ ដើម្បីពិភាក្សាគ្នា រៀបចំវិធី បិទខ្ទប់ឲ្យមានប្រសិទ្ធភាព ដើម្បីកាត់ផ្តាច់ ការរីករាលដាល ជំងឺកូវីដ-១៩ ដល់ ភូមិដទៃទៀត។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា អំពីប្រភពនៃការឆ្លងកូវីដ១៩ ចូលភូមិដែលមាន លំនៅឋាន ចង្អៀត ជាប់ៗគ្នាមកពី៥ប្រភព ទី ១ / ករណីឪពុកទៅលេងកូននៅ ខេត្តសៀមរាប ហើយឆ្លង មេរោគ នេះ ទី ២/ ករណី កូនរស់នៅក្រុងប៉ោយប៉ែតមកលេង ម្តាយនៅភូមិខាងលើហើយបានចម្លងគ្នា ទី៣/ ករណី បុគ្គលិក ធនាគារ អេស៊ីលីដា ម្នាក់ក្នុងចំណោម៥នាក់ មកពីស្រុក ព្រះនេត្រព្រះ បានចម្លង ទី៤/ ករណី បុគ្គលិក ទឹកកក អនាម័យ សិប្បកម្ម សេះ ហោះ ពី ខេត្តសៀមរាប ចម្លង មទី ៥/ ករណីទឹកកកសេះហោះនេះ និង ភ្ញៀវព្រមទាំងបុគ្គលិកនៅភោជនីយដ្ឋាន និង ខារ៉ាអូខេ ស្ពាន នាគ នៅស្រុកភ្នំស្រុកចម្លងផង ៕
ដោយ ៖ វ៉ាន់ ណាង



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក