កូវីដ-១៩
ខេត្តកោះកុងចាប់ផ្តើមដំណើរការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅតាមផ្ទះ
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានមានប្រសាសន៍នៅថ្ងៃទី១៩ ខែកញ្ញានេះថា ខេត្តកោះកុងបានចាប់ផ្តើមអនុវត្តការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ ដែលជំហានដំបូងធ្វើនៅស្រុកស្រែអំបិល។ លោកវេជ្ជបណ្ឌិត បានបន្តថា ចាប់តាំងពីក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំដល់ខេត្តនានាស្តីពីការអនុវត្តការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះរួចមក ខេត្តកោះកុងទើបអនុវត្តកាលពីថ្ងៃម្សិលមិញ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា៖ “តាមពិតភាពយឺតយ៉ាវការអនុវត្តការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះនេះ ដោយសារយើងបានធ្វើការផ្សព្វផ្សាយដល់អាជ្ញាធរស្រុកនានាឱ្យបានយល់ដឹង និងធ្វើជាបណ្តើរៗ ប៉ុន្តែកន្លងមកដោយសារមានស្ថានភាពជំងឺកូវីដ-១៩ ផ្ទុះគំហុកពិបាកធ្វើ ហើយយើងមមាញឹករឿងការបើកដំណើរការសាលារៀនឡើងវិញទៀត។ អ៊ីចឹងបានជាយើងចេះតែពន្យាពេល”។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានបន្ថែមទៀតថា ដោយសារស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាល យើងបានចាក់ផ្តើមបើកធ្វើនៅស្រុកស្រែលអំបិលដែលមានអ្នកជំងឺប្រមាណ៨នាក់ ហើយរដ្ឋបាលខេត្តនឹងបន្តអនុវត្តជាបន្តទៀតដើម្បីជួយសម្រាលបន្ទុកអ្នកជំងឺក្នុងមន្ទីរពេទ្យរដ្ឋ។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងពិភាក្សាការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ នៅស្រុកគិរីសាគរ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានណែនាំដល់ក្រុមការងារយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះនេះ និងត្រូវចាត់ទុកថានេះ ជាការងាររបស់ជាតិ របស់រាជរដ្ឋាភិបាល និងត្រូវចាប់ផ្តើមពីយើងគ្រប់គ្នា ដោយទំនួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ។
ត្រូវរាយការណ៍ជាប្រចាំនូវទិន្នន័យ ដែលបាន និងកំពុងអនុវត្តនៅតាមមូលដ្ឋាននីមួយៗ ទៅក្នុងក្រុមតេលេក្រាមដែលបានបង្កើតសម្រាប់ការអនុវត្តការងារគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះនេះ។

លោកអភិបាលរងខេត្តបានណែនាំដល់មន្ទីរសុខាភិបាល ត្រូវសហការជាមួយរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជាការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងបុស្តិ៍សុខភាព ដើម្បីរៀបចំចងក្រង និងរាយការណ៍នូវ តារាងទិន្នន័យជំងឺកូវីដ-១៩ និងបញ្ជីករណីជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ