កូវីដ-១៩
គិតត្រឹមថ្ងៃទី២០ ខែកញ្ញានេះ ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ដោយជំងឺកូវីដ ១៧២នាក់ហើយ
នេះបើតាមការអះអាងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ខេត្តបន្ទាយមានជ័យ អ្នកស្លាប់ដោយជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ មានចំនួន១៧២នាក់ហើយ ក្នុងនោះមានស្រី៩៦នាក់ ២៣នាក់ស្លាប់មកពីខាងក្រៅ មានខ្មែរចំនួន១៦៦នាក់ ស្រី ៩៣នាក់ ជនជាតិថៃ ៣នាក់ ស្រី២នាក់ ឥណ្ឌូនេស៊ី៣នាក់ ស្រី១នាក់។
រដ្ឋបាលខេត្តបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ព្រឹត្តិការណ៍២០កុម្ភៈ ពលករបានវិលមកពីស្រុកថៃកំពុង ចត្តាឡីស័កក្នុងមណ្ឌលមានចំនួន ២២ រាប់ថ្មីរហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះមានចំនួន១៣២,៧៦៧នាក់ ស្រីមានចំនួន៥៦,០៥២នាក់ អ្នកកើតជំងឺកូវីដ១៩ មានចំនួន ១៦,៣៦១នាក់ មានជនជាតិចម្រុះដូចជា ឥណ្ឌូនេស៊ីមានចំនួន ៣៦៦នាក់ ជនជាតិខ្មែរមានចំនួន ១៤,០៣៧នាក់ ថៃ១,១៥០នាក់ ចិន៩០នាក់ ឡាវ៤នាក់ វៀតណាម៦២នាក់ ម៉ាឡេស៊ី ៦នាក់ នេប៉ាល់ ៤នាក់ ហ្វីលីពីន ៣៤នាក់ ឥណ្ឌា ៦នាក់ និងនីហ្សេនីយ៉ា១នាក់ ក្នុងនោះមានអ្នកជាពីជំងឺកូវីដ១៩មានចំនួន ១១៦,៤០៦នាក់។

តាមការអះអាងរបស់ លោកអាចារ្យប្រាក់សុភ័ត អនុប្រធានមន្ទីរធម្មការ និងកិច្ចការសាសនាខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដល់២០កញ្ញា ឆ្នាំ២០២១នេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន១៥នាក់ សរុបអ្នកស្លាប់កើនមានចំនួន១៧២នាក់ហើយ។


លោកអាចារ្យប្រាក់សុភ័ត បានបញ្ជាក់ឲ្យដឹងបន្តទៀតថា អ្នកស្លាប់ទាំង១៥នាក់ ត្រូវបានលោកអាចារ្យខេត្តធ្វើការបូជារួចរាល់អស់ហើយទាំង១៥នាក់នេះ ជាសពបូជាចុងក្រោយហើយ។ លោកអាចារ្យប្រាក់សុភ័ត បានប្រាប់ឲ្យដឹងបន្តទៀតថា សពកូវីដ១៩ សព្វថ្ងៃនេះលោកអភិបាលខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឲ្យរៀបចំបូជាសពទៅតាមលក្ខណៈបច្ចេកទេសនៃការណែនាំរបស់ក្រសួងសុខាភិបាល និងការកំណត់របស់រដ្ឋ យកទៅបូជាដោយធ្វើការតម្កល់ធ្វើបុណ្យសពតាមប្រពៃណី នៅភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណតែម្តង ក្នុងនោះនោះមានលោកសង្ឃបង្សុកូលឲ្យផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត