Connect with us

កូវីដ-១៩

ខេត្តកណ្តាលមានកម្មករឆ្លងជំងឺកូវីដ-១៩ ជាង២ពាន់នាក់ និងអ្នកពាក់ព័ន្ធជាង៨ពាន់នាក់

បានផុស

នៅ

ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកណ្តាល បានឱ្យដឹងថា រហូតមកដល់ពេលនេះ ខេត្តកណ្តាលមានកម្មករនិយោជិតប្រមាណជាង២ពាន់នាក់បានឆ្លងជំងឺកូវីដ-១៩ និងមានអ្នកពាក់ព័ន្ឌដោយផ្ទាល់ និងប្រយោលប្រមាណជាង៨ពាន់នាក់ បណ្តាលឱ្យបិទអាជីវកម្ម និងផលិតកម្មរយៈពេលខ្លីៗពី ២ថ្ងៃដល់១៤ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមផេកហ្វេប៊ុកផ្លូវការរបស់សាលាខេត្តកណ្តាលដែលបង្ហោះនៅថ្ងៃទី២៥ ខែកញ្ញានេះ លោក ធុល នាង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល បានបន្តថា ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលមានកម្មករ និយោជិតកំពុងបម្រើការងារ ហើយមានវិជ្ជមានជំងឺកូវីដ-១៩ មន្ទីរបានចាត់ តាំងមន្ត្រីជួរមុខជាបន្ទាន់ ដែលមានជំនាញចុះទៅធ្វើការអង្កេតស្រាវជ្រាវកំណត់មុខសញ្ញា ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ដើម្បីធ្វើការវាយតម្លៃលើលក្ខណៈវិនិច្ឆ័យក្នុងការផ្អាកដំណើរការសកម្មភាពអាជីវកម្ម/ផលិតកម្ម ទាំងស្រុង ឬផ្នែកខ្លះរបស់រោងចក្រ សហគ្រាស ចំនួន ០២ថ្ងៃ និងចំនួន ១៤ថ្ងៃ ឬបើកឱ្យដំណើរការឡើងវិញ នូវរោងចក្រ សហគ្រាសទាំងនោះ ដោយគោរពស្នើសុំគោលការណ៍ និងសេចក្ដីសម្រេចពី លោកអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន-អនុគណៈកម្មការទប់ស្កាត់ជំងឺកូវីដ-១៩ ថ្នាក់ខេត្ត។

លោកបានបន្ថែមថា ជាលទ្ធផលមានរោងចក្រ សហគ្រាស ដែលត្រូវបានផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្មរយៈពេល ០២ថ្ងៃ មានចំនួន ២៥ រោងចក្រ-សហគ្រាស មានកម្មករនិយោជិកមានវិជ្ជមានកូវីដ-១៩ចំនួន ២៣៣នាក់ និងមានអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលចំនួន ១,៨៩៤នាក់ លើកម្មករនិយោជិតសរុបចំនួន ២៣,៧៦០នាក់ ស្រីចំនួន​១៦,៧៥៥នាក់។

ចំណែករោងចក្រ សហគ្រាស ដែលត្រូវបានផ្អាកសកម្មភាពអាជីវកម្ម/ផលិតកម្មរយៈពេល ១៤ ថ្ងៃមានចំនួន ៥៧រោងចក្រ សហគ្រាស មានកម្មករនិយោជិតមានវិជ្ជមានកូវីដ-១៩ចំនួន ១,៩៥២នាក់ និងមានអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលចំនួន ៦,១១៧នាក់ លើកម្មករនិយោជិតសរុបចំនួន ៧៩,២៣៤នាក់ ស្រីចំនួន ៥៧,៩១៦នាក់។

លោកបានបញ្ជាក់ថា សរុបរោងចក្រសហគ្រាសដែលត្រូវបានផ្អាកសកម្មភាពអាជីវកម្ម/ផលិតកម្មរយៈពេល ០២ថ្ងៃ និង ១៤ថ្ងៃ មានចំនួន ៧២រោងចក្រ សហគ្រាស និងចំនួន ៨២លើក ក្នុងនោះកម្មករនិយោជិតមានវិជ្ជមានកូវីដ-១៩ ចំនួន ២,១៨៥នាក់ និងមានអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលចំនួន ៨,០១១នាក់ លើកម្មករនិយោជិតសរុបចំនួន ១០២,៩៩៤នាក់ ស្រីចំនួន ៧៤,៦៧១នាក់។

លោក គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល ដែលបានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមមន្ត្រីជួរមុខ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដែលបំពេញការងារគ្រប់គ្រងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ តាមបណ្តារោងចក្រ សហគ្រាស ក្នុងមូលដ្ឋានខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែកញ្ញា បានរំលឹកថា ក្នុងកាលៈទេសៈបច្ចុប្បន្នដែលប្រទេសជាតិកំពុងនៅបន្តប្រឈមនឹងវិបត្តិសកលនៃជំងឺកូវីដ-១៩ ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរខាងសេដ្ឋកិច្ចសង្គម រដ្ឋបាលខេត្ត អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ពិសេសមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធ្វើគំរូក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់។

លោកអភិបាលខេត្តបានណែនាំដល់ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តពង្រឹងសមត្ថភាពមន្រ្តីរបស់ខ្លួន ដើម្បីបំពេញនូវតម្រូវការ ការងារបច្ចុប្បន្នឱ្យមានភាពល្អប្រសើរបន្ថែមទៀត និងបន្តពង្រឹងទំនាក់ទំនងយ៉ាងជិតស្និតលើការងារផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម