ជីវិតកម្សាន្ដ
អតីតតន្ត្រីករវីយូឡុងជំនិតអធិរាជសំឡេងមាស ស៊ីនស៊ីសាមុត លោក ហេ ជុនសិ ឆ្លងជំងឺកូវីដ១៩ កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ
លោកគ្រូ ហេ ជុនសិ អតីតតន្ត្រីករវីយូឡុងជើងចាស់ និងជាជំនិតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ហើយជាម្ចាស់បទ «សោភីនីមាសស្នេហ៍» កំពុងស្ថិតក្នុងស្ថានភាព ពិបាកវិលត្រឡប់។ នេះបើតាម ការឱ្យដឹង ពីលោក ម៉ៃ វឌ្ឍនា កវីនិពន្ធចម្រៀងជនបទ បានបង្ហោះនៅលើបណ្ដាញសង្គមប៉ុន្មាននាទី មុននេះ។

លោក ហេង ជុនសិ មានវ័យ ៨២ ឆ្នាំ មានជំងឺប្រចាំកាយ កៀបសរសៃចង្កេះ។ កាលពីសប្ដាហ៍មុន លោកលែងទទួលទានអាហារកើត ក្រុមគ្រួសារក៏បានបញ្ជូនលោកទៅមន្ទីរពេទ្យ ជោរ៉ៃ(ច្បារអំពៅ) តែគេធ្វើរ៉ាប៉ីតតេស្ត ឃើញមានវិជ្ជមានកូវីដ គេក៏បញ្ជូនមកមណ្ឌលព្យាបាលកូវីដ នៅស្តាតអូឡាំពិក។ មកដល់វេលានេះលោកលែងដឹងខ្លួន មានតែដង្ហើមដែលមានអ៊ុកស៊ីហ្សែនជំនួយប៉ុណ្ណោះ។

បើតាមលោក សេង តារា បានឱ្យដឹងដែរថា លោក ហេ ជុនសិ តន្រ្តីករវីយូឡុងជើងចាស់ ជាអ្មករត់ការថតថាសចម្រៀង និងជាដៃឆ្វេងរបស់លោក ស៊ីន ស៊ីសាមុត ហើយលោកជាសាក្សីរស់ ជាឯកសាររស់ដែលដឹងរឿងរ៉ាវបទចម្រៀង អ្នកចម្រៀង កវីនិពន្ធនិងតន្រ្តីនានាស្ទើរតែទាំងអស់កាលពីសម័យនោះ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ