Connect with us

កូវីដ-១៩

បើក​សាលា​បាន ៥ ថ្ងៃ រកឃើញសិស្ស​​​ស្រី​​ម្នាក់​នៅ​ខណ្ឌ​ទួលគោក ឆ្លងជំងឺកូវីដ ១៩

បានផុស

នៅ

ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍ថា មានសិស្សស្រីម្នាក់រៀននៅសាលាឋមសិក្សាមួយ​ក្នុងភូមិសាស្ត្រខណ្ឌទួលគោក បានឆ្លងជំងឺកូវីដ១៩ ហើយស្ថានភាពសុខភាពល្អធម្មតាទេ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ​ មានប្រសាសន៍នៅព្រឹកថ្ងៃទី០៦ វិច្ឆិកានេះថាសិស្សស្រី ឆ្លងជំងឺកូវីដ១៩នោះ ត្រូវបានរកឃើញកាលពីថ្ងៃម្សិលមិញនេះ ដោយ​ឆ្លងពីក្រុមគ្រួសារ​មិនមែនឆ្លង​នៅសាលាទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានមន្ទីរបានបន្តថា «ដោយសារឪពុកម្តាយគាត់មានអាការៈផ្តាសាយ ហើយក៏នាំគ្នាធ្វើតេស្តរហ័សនៅផ្ទះហើយក៏បានរកឃើញមានវិជ្ជមានកូវីដ១៩ រួមទាំងសិស្សស្រីផងដែរ។ ស្ថានភាពរបស់គាត់មិនមានអ្វីជាបញ្ហានោះទេ គ្រាន់តែមានអាការៈហៀរសំបោរធម្មតាប៉ុណ្ណោះ»។

លោកបានបន្តទៀតថា ចំណែកសិស្សសាលាឯកជនវិញរហូតមកដល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណា​មួយ​ថាមានឆ្លងជំងឺកូវីដ១៩នៅឡើយទេ ពោលគឺរកឃើញមានឆ្លងទៅលើគ្រូបង្រៀនចំនួន៤នាក់ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ លោកប្រធានមន្ទីរបានបន្ថែមថា ស្ថានភាពដំណើរការបើកសាលាឡើងវិញកាលពីថ្ងៃទី១វិច្ឆិកាទាំងដំណើរការបង្រៀន ការៀនការអនុវត្តវិធានការការពារជំងឺកូវីដ១៩ និងការរកឃើញវិជ្ជមានកូវីដ១៩មានភាពល្អប្រសើរច្រើនជាង ពេលបើកសាលាដំបូងកាលពីថ្ងៃទី១៥កញ្ញាកន្លងទៅ។

នៅក្នុងឱកាសថ្ងៃបើកដំណើរការសាលារៀនឡើងវិញគ្រប់កម្រិតនេះ ក្រុមការងារនៅតាមសាលារដ្ឋនិងឯកជននានានៅក្នុងរាជធានីភ្នំពេញ បានធ្វើតេស្តរហ័សលោកគ្រូអ្នកគ្រូប្រមាណជាង ៨៤០០នាក់ ហើយជាលទ្ធផល​រកឃើញមានវិជ្ជមាន​កូវីដ១៩ចំនួន ២៦ នាក់ស្មើនឹង០,៣ភាគរយ។ ក្នុងនោះគ្រូបង្រៀនសាលារដ្ឋមានជាង៥០០០ នាក់រកឃើញមានវិជ្ជមានចំនួន ២២នាក់ និងគ្រូបង្រៀនសាលាឯកជនជាង ៣០០០នាក់ ដោយរកឃើញមានវិជ្ជមានចំនួន៤នាក់ប៉ុណ្ណោះ។

លោកប្រធានមន្ទីរបានបន្តថា លោកគ្រូអ្នកគ្រូដែលរកឃើញវិជ្ជមានចំនួន២៦នាក់នោះ ត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅតាមផ្ទះរៀងៗខ្លួនរួចហើយៗ រហូតមកដល់ពេលនេះស្ថានភាពសុខភាព​ល្អជាធម្មតាទេ ដោយសារពួកគាត់បានចាក់វ៉ាក់សាំងបាន៣ដូសគ្រប់ៗគ្នា។

លោក ហែមស៊ីណារ៉េត បានបន្តទៀតថា ពេលបើកដំណើរការសាលារៀនឡើងវិញនៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១ បានធ្វើតេស្តគ្រូជាង៧ពាន់នាក់ ហើយជាលទ្ធផលរកឃើញគ្រូចំនួន២៤នាក់បានឆ្លងជំងឺកូវីដ១៩។ ក្រោយមកចូលរៀនបាន២ថ្ងៃ ក៏បានរកឃើញសិស្សចំនួន២៣នាក់បានឆ្លងជំងឺកូវីដ១៩ បានធ្វើឱ្យបិទថ្នាក់រៀនចំនួន១៥ថ្នាក់នៅសាលាចំនួន​១៥។

លោកបានបន្ថែមទៀតថា បន្ទាប់មកនៅក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌមន្ទីរបានធ្វើតេស្តគ្រូជាង ៧ ពាន់នាក់ទៀត ជាលទ្ធផល​មានគ្រូចំនួន១២នាក់បានរកឃើញឆ្លងជំងឺកូវីដ១៩។ ចំណែកគ្រូសាលាឯកជនប្រមាណជិត៩០០នាក់បានធ្វើតេស្តដែរតែមិនមានរកឃើញគ្រូបង្រៀនណាម្នាក់ មានឆ្លងជំងឺកូវីដ១៩នោះទេ។

លោក ហែមស៊ីណារ៉េត បានមានប្រសាសន៍ទៀតថា ការបើកដំណើរការសាលាឡើងវិញគ្រប់កម្រិតនេះ មានសាលារដ្ឋនិងឯកជនចំនួន៥៣១សាលា ចាប់ពីកម្រិតមតេយ្យសិក្សានិងសាលាបឋមសិក្ សាក្នុងនោះសាលារដ្ឋមានចំនួន១៨១ សាលាកម្រិតមតេយ្យសិក្សា១៨ និងកម្រិតបឋម១៦៣។ ចំណែកសាលាឯកជនមាន៣៥០សាលាក្នុងនោះ​មតេយ្យ​ចំនួន១៨ និងសាលាមឋមចំនួន៣៣សាលា។

លោក ហែម ស៊ីណារ៉េតបានបន្តទៀតថា ការបើកសាលារៀន ក្រសួងតម្រូវឱ្យដាក់១ថ្នាក់ពី១៥ ទៅ២០នាក់ ប៉ុណ្ណោះ។ ដូចនេះសាលានីមួយៗ ត្រូវបែងចែកសិស្សរៀនឆ្លាស់គ្នា ដើម្បីធានាបានការសិក្សាបានទាំងអស់គ្នា ហើយមិនមានការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងសាលា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានជាតិ៣៦ នាទីutes មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានជាតិ៥២ នាទីutes មុន

TAFTAC៖ប្រហែល៩០%នៃការបញ្ជាទិញរបស់អាមេរិកពីប្រទេសផ្សេងៗគឺធ្វើឡើងក្រោម លក្ខខណ្ឌ FOB

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្សស្លាប់កើនដល់ ១២៤នាក់ ក្នុង​សោកនាដកម្មបាក់ដំបូលក្លឹប នៅ ដូមីនីក

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

Sokha Hotels

ព័ត៌មានពេញនិយម