កូវីដ-១៩
ជប៉ុន រកឃើញថ្ងៃដែលគ្មានអ្នកស្លាប់ដោយសារកូវីដ ជាលើកដំបូង ក្នុងរយៈពេល ១៥ ខែ
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ប្រទេសជប៉ុនមិនមានអ្នកស្លាប់ប្រចាំថ្ងៃពីជំងឺកូវីដ ១៩ ជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំកាលពីថ្ងៃអាទិត្យ ។
បើយោងតាមការបូកទិន្នន័យសរុបរបស់ទូរទស្សន៍ជាតិ NHK បានឲ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យ មិនមានថ្ងៃណាដែលគ្មានអ្នកស្លាប់ ដោយសារជំងឺកូវីដ ១៩ ទេ ចាប់តាំងពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២០ មក ពោលរយៈពេល ១៥ ខែ ខណៈតួលេខចុងក្រោយរបស់ក្រសួងសុខាភិបាល បង្ហាញពីអ្នកស្លាប់ចំនួន ៣ នាក់កាលពីថ្ងៃសៅរ៍ ។
ទន្ទឹមនោះ ករណីឆ្លង និងការស្លាប់ដោយសារកូវីដបានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងប្រទេសជប៉ុន ខណៈដែលការចាក់វ៉ាក់សាំងបានកើនឡើងជាង ៧០ ភាគរយនៃចំនួនប្រជាជន ។
ស្របពេលជាមួយគ្នា ដើម្បីទប់ទល់នឹងការផ្ទុះងើបឡើងវិញដែលអាចកើតមានក្នុងរដូវរងានេះ រដ្ឋាភិបាលគ្រោងនឹងចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការនៅខែក្រោយ ហើយកំពុងធ្វើការដើម្បីធានាការព្យាបាលដោយផ្អែកលើថ្នាំគ្រាប់សម្រាប់ករណីស្រាល ដើម្បីកាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
គួរបញ្ជាក់ថា ករណីឆ្លងថ្មីប្រចាំថ្ងៃបានឡើងដល់កំពូលជាង ២៥,០០០ ករណី ក្នុងអំឡុងពេលរលកឆ្លងកាលពីខែសីហា ដែលជំរុញដោយវីរុសបំប្លែងខ្លួន Delta ហើយប្រទេសនេះមានអ្នកស្លាប់ដោយសារកូវីដច្រើនជាង ១៨,០០០ នាក់ ក្នុងអំឡុងពេលនៃជំងឺរាតត្បាតមួយនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ក្រុមហ៊ុនផលិតថ្នាំកូវីដលេបមួយថ្ងៃមួយគ្រាប់ ជប៉ុន នឹងតេស្តវ៉ាក់សាំងមួយទៀតនៅ វៀតណាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា