Connect with us

កូវីដ-១៩

អ្នកមិនចាក់វ៉ាក់សាំង រងហានិភ័យស្លាប់ ដោយសារ កូវីដ រហូតដល់ ១៦ ដង

បានផុស

នៅ

រដ្ឋ New South Wales (NSW) របស់ប្រទេសអូស្ត្រាលីបាននិយាយនៅក្នុងរបាយការណ៍មួយថា មនុស្សដែលមិនបានទទួលការចាក់វ៉ាក់សាំង គឺទំនងជាបង្កើនការចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ឬស្លាប់ដោសារកូវីដរហូតដល់ ១៦ ដង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យពីនាយកដ្ឋានសុខភាពរដ្ឋ NSW ដែលបានចេញផ្សាយកាលពីយប់ថ្ងៃចន្ទ បានបង្ហាញថា មានតែ ១១ ភាគរយប៉ុណ្ណោះក្នុងចំណោមមនុស្ស ៤១២ នាក់បានស្លាប់ ដោយសារការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួនឥណ្ឌា Delta ក្នុងរយៈពេល ៤ ខែរហូតដល់ដើមខែតុលា បន្ទាប់ពីបានចាក់វ៉ាក់សាំងពេញដូស ខណៈអាយុជាមធ្យមនៃអ្នកស្លាប់ទាំងនោះគឺ ៨២ ឆ្នាំ ។

ទន្ទឹមនោះ មានតែមនុស្សប្រហែល ៣ ភាគរយប៉ុណ្ណោះនៅក្នុងបន្ទប់ ICU បានស្លាប់ បន្ទាប់ពីចាក់ពេញ ២ ដូស ខណៈច្រើនជាង ៦៣ ភាគរយនៃករណីចំនួន ៦១,៨០០ នាក់ដែលបានរកឃើញនៅចន្លោះថ្ងៃទី ១៦ ខែមិថុនាដល់ថ្ងៃទី ៧ ខែតុលា មិនបានចាក់វ៉ាក់សាំង ។

មន្ត្រីសុខាភិបាលរដ្ឋ NSW លោក Kerry Chant បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មនុស្សវ័យក្មេងដែលបានចាក់វ៉ាក់សាំងចំនួន ២ ដូស មានអត្រាទាបនៃការឆ្លងមេរោគ និងស្ទើរតែគ្មានជំងឺធ្ងន់ធ្ងរ ខណៈអ្នកដែលមិនបានចាក់វ៉ាក់សាំងក្នុងក្រុមអាយុនេះ គឺមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺកូវីដ ១៩ ធ្ងន់ធ្ងរ និងចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ” ។

ការរកឃើញនេះ គឺស្របតាមទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក ដែលបាននិយាយកាលពីខែកញ្ញាថា បុគ្គលដែលមិនបានចាក់វ៉ាក់សាំងគឺមានអត្រាស្លាប់ ដោយសារកូវីដ ច្រើនជាងអ្នកបានចាក់វ៉ាក់សាំងពេញដូសចំនួន ១១ ដង ។

គួរបញ្ជាក់ថា ជាងពាក់កណ្តាលនៃការស្លាប់សរុបចំនួន ១,៨៤១ នាក់របស់ប្រទេសអូស្ត្រាលី និងប្រហែល ៨៧ ភាគរយនៃការឆ្លងជិត ១៨៣,០០០ ករណីនៅក្នុងជំងឺរាតត្បាត គឺដោយសារតែវីរុសបំប្លែងខ្លួន Delta ។ ទោះជាយ៉ាងណាក៏ដោយ អត្រាមរណភាពគឺទាបជាងឆ្នាំមុន ដោយសារការកើនឡើងនៃការចាក់វ៉ាក់សាំង ចាប់តាំងពីខែកក្កដាមក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ រកឃើញហើយ អង់ទីគ័រការពារមនុស្សពីជំងឺ កូវីដ ១៩ និងវីរុសបំប្លែងខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
KOICA
ព័ត៌មានជាតិ៨ នាទីutes មុន

អង្គការ KOICA ចូលរួមលើកកម្ពស់សុខភាពកុមារកម្ពុជាឱ្យកាន់តែប្រសើរចៀសផុតពីជំងឺឆ្លង និងមិនឆ្លងផ្សេងៗ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ស៊ុយអែត ប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ ១,៦​ពាន់​លានដុល្លារ​ឲ្យ​អ៊ុយក្រែន

ព័ត៌មានជាតិ១៣ នាទីutes មុន

សម្ដេចធិបតី និងរដ្ឋមន្ត្រីការងារ និងសមាគម២ ចូលបច្ច័យជាង២ម៉ឺនដុល្លារ ដល់គ្រួសារសពពលករដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី​​ចាប់ផ្តើម​ឲ្យកេណ្ឌទ័ពថ្មី​​​​ក្នុង​កាតព្វកិច្ច​យោធា ចំនួន​១៦ម៉ឺន​​នាក់​ចាប់ពីថ្ងៃ១មេសា​នេះ​

សេដ្ឋកិច្ច២ ម៉ោង មុន

តម្លៃសាំងលក់រាយកើនឡើងបន្តិច នៅដើមខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម