កូវីដ-១៩
ខេត្តកោះកុង មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ជាង ៥0 នាក់
រហូតមកដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ខេត្តកោះកុងមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជាង ៥០ នាក់ហើយ ដែលសពចុងក្រោយ ជាបុរសវ័យចំណាស់មានអាយុ ៨៥ ឆ្នាំ។

លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនា និងជាអនុប្រធានអនុគណៈកម្មការទី ១០ បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកានេះ ខេត្តកោះកុងមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៥៥ នាក់ហើយ។
លោកប្រធានមន្ទីរបានបន្តថា សពទី៥៥ ឈ្មោះ ហ៊ុន សាន ភេទប្រុស អាយុ ៨៥ ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ដែលបានទទួលមរណភាពកាលពីថ្ ងៃ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយជំងឺកូវីដ-១៩។ សាកសពបានបូជាតាមគន្លងបែបព្រះពុទ្ធសានសា នៅវត្តជោតញ្ញាណ វេលា ២១:៤០ នាទី នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១។

លោកប្រធានមន្ទីរបានបន្តទៀតថា ចំពោះការបូជាសាកសពអ្នកជំងឺកូវីដ-១៩ គឺក្រុមការងារគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ដើម្បីចៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បន្តចូលក្នុងសហគមន៍។

លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុងបានមានប្រសាសន៍ថា បច្ចុប្បន្ននេះខេត្តមានអ្នកជំងឺកូវីដ-១៩ ប្រមាណជិត ២០ នាក់ ក្នុងនោះមាន ៨ នាក់សម្រាកព្យាបាលនៅតាមផ្ទះ និងជាង ១០ នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រែអំបិល និងមន្ទីរពេទ្យខេត្ត។ ចំណែកនៅមណ្ឌលព្យាបាលនានាត្រូវបានផ្អាកទាំងអស់មិនទទួលដាក់អ្នកជំងឺទៀតទេ។
លោកបានបន្ថែមទៀតថា បច្ចុប្បន្នមានបងប្អូនពលករខ្មែរដែលឆ្លងដែនមកតាមច្រកព្រំដែន ចាំយាម ខេត្តកោះកុង ចំនួន ៤៤ នាក់ កំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត ២។
ទន្ទឹមនឹងនេះ លោក ទូ សាវុធ បានបញ្ជាក់ថា អាជ្ញាធរខេត្តកោះកុងនៅតែបន្តរឹតបន្តឹងការធ្វើតេស្តរហ័សចំពោះ អ្នកបើកបរ ជំនួយការអ្នកបើកបរ និងអាជីវករដែលឆ្លងកាត់ព្រំដែន ដើម្បីផ្លាស់ប្តូរទំនិញនៅប្រទេសជិតខាងកម្ពុជានៅរៀងរាល់ ៧២ ម៉ោងម្តង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសមេរោគប្រភេទ Delta៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?