កូវីដ-១៩
ផ្ទុះឆ្លងកូវីដ១៩ ដល់មន្រ្តី និងអ្នកទោសក្នុងពន្ធនាគារខេត្តស្ទឹងត្រែងជាង៣០០នាក់
អ្នកទោសនៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែងចំនួន ៣០០ នាក់និងមន្ត្រីអនុរក្សពន្ធនាគារចំនួន៨ នាក់ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងចុះពិនិត្យធ្វើតេស្ត រកឃើញវិជ្ជមានឆ្លងកូវីត១៩។
លោក ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្រោយពីអ្នកទោសក្នុងប្រព័ន្ធនាគារមានអាការសង្ស័យឆ្លងជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យនៃមន្ទីរ សុខាភិបាលខេត្តស្ទឹងត្រែងបានចុះពិនិត្យមើលពិរុទ្ធជននៅក្នុងពន្ធនាគារកាលពីព្រឹកថ្ងៃទី៩ ខែធ្នូនេះ បានរកឃើញអ្នកឆ្លង កូវីដ១៩ ចំនួន ៣០៨ នាក់។

លោកអនុប្រធានមន្ទីសុខាភិបាលបានបន្តឲ្យដឹងទៀតថាអ្នកទោសចំនួន ៣០០ នាក់និងមន្ត្រីអនុរក្ស ៨នាក់ត្រូវបានធ្វើតេស្តដោយឧបករណ៍រ៉ាប់ពីតេស្ត និងម៉ាស៊ីន ភីស៊ីអ ក្នុងនោះបានបញ្ជាក់ថាពួកគេឆ្លងមេរោគកូវីដ១៩។ បច្ចុប្បន្នពិរុទ្ធជនរួម និងមន្ត្រីអនុរក្សពន្ធនាគារឆ្លងកូវីត១៩ ត្រូវបានមន្ទីរសុខាភិបាលប្រគល់ថ្នាំសម្រាប់ព្យាបាលជំងឺកូវីដ១៩ ទៅឱ្យពេទ្យប្រចាំពន្ធនាគារដើម្បីព្យាបាល។
អ្នកទោស និងមន្ត្រីអនុរក្សឆ្លងជំងឺកូវីដ១៩ ត្រូវបានគេសន្និដ្ឋានថាអាចឆ្លងមកពីក្រុមគ្រួសាររបស់ពិរុទ្ធជនមកសួរសុខទុក្ខធ្វើឱ្យឆ្លងពីមួយទៅមួយកើនឡើងដល់ជាង ៣០០ នាក់។
លោកបញ្ជាក់បន្ថែមថា អ្នកទោសដែលពិនិត្យឃើញវិជ្ជមានកូវីត១៩ មិនធ្ងន់ធ្ងរអាចព្យាបាលនូវកន្លែងនិងមានក្រុមគ្រូពេទ្យចុះទៅពិនិត្យមើលសុខភាពជាប្រចាំ លើកលែងតែធ្ងន់ធ្ងរនឹងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
ទាក់ទងក្នុងករណីផ្ទុះជំងឺកូវីដ១៩ខាងលើនេះ លោកឈុន ដារ៉ា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែងបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា មិនមែនឆ្លងដល់ជាង ៣០០នាក់ជាងនោះទេ គឺមានត្រឹមតែបីបួននាក់តែប៉ុណ្ណោះ ហាក់បីដូចមានការលាក់បាំង៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី