កូវីដ-១៩
រដ្ឋមន្ត្រីសុខាភិបាល ៖ វាជាការលំបាកណាស់ក្នុងការលុបបំបាត់មេរោគកូវីដ-១៩
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានទទួលស្គាល់ថា វាជាការលំបាកណាស់ក្នុងការលុបបំបាត់មេរោគកូវីដ-១៩ហើយវារឹតតែពិបាកណាស់ទៅទៀត ក្នុងការបញ្ឈប់ការចម្លងរបស់វា ប្រសិនបើមនុស្សមិនអនុវត្ត វិធានការបង្ការជំងឺចាំបាច់ទាំងអស់ដែលបានដាក់ចេញទេនោះ។
នៅក្នុងសេចក្តីជូនព័ត៌មានរួមគ្នារវាង ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ស្តីពី បច្ចុប្បន្នភាពនៃវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង (Omicron)នៅថ្ងៃទី៩ធ្នូនេះ លោក សាស្ត្រាចារ្យ ម៉ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍បន្តថាក្រសួងសុខាភិបាលដែលមានការគាំទ្រពីអង្គការសុខភាពពិភពលោក កំពុង ធ្វើការយ៉ាងមមាញឹកដើម្បីដោះស្រាយបញ្ហាប្រឈម និងដើម្បីមើលតើការប្រែប្រួលនៃមេរោគនេះ នឹង មានផលប៉ះពាល់អ្វីខ្លះទៅលើឧបករណ៍ និងវិធានការណ៍ដែលមានស្រាប់របស់ប្រទេសក្នុងការ ប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ពិសេសពពួកបថ្លែងថ្មីអូមីក្រុងនេះ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងខណៈពេលដែល បច្ចុប្បន្ននេះ នៅមិនទាន់មានការបញ្ជាក់ណាមួយ មានវត្តមានវីរុសបំប្លែងថ្មី អូមីក្រុង នៅក្នុងប្រទេសកម្ពុជានៅឡើយក៏ដោយ ប៉ុន្តែបើតាមការសិក្សាពីចរាចរ និងបទពិសោធន៍វីរុស ប្រភេទដែលតា (Deta) ដែលកំពុងតែមានវត្តមានយ៉ាងច្រើនរហូតមកដល់បច្ចុប្បន្ននេះ យើងអាច ប្រមើលមើលរំពឹងទុកថា ចរន្តចរាចរនៃវីរុសអូមីក្រុងនេះ អាចនឹងមកដល់ប្រទេសនានាដោយស្ងៀម ស្ងាត់ក្នុងថ្ងៃណាមួយ ដោយវាគ្រាន់តែជាបញ្ហានៃពេលវេលាតែប៉ុណ្ណោះ។
ជាក់ស្ដែងអង្គការសុខភាពពិភពលោក (WHO) បានចេញផ្សាយនូវរបាយការណ៍របស់ខ្លួនថា គិតត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២១ មានប្រទេសចំនួន ៥៧ នៅលើពិភពលោកដែលបានរាយការណ៍ចំនួនអ្នកឆ្លងវីរុសអូមីក្រុង ក្រោយពីមានការប្រកាសរកឃើញករណីវីរុសអូមីក្រុងជាលើកដំបូងលើវត្ថុសំណាកបុគ្គលម្នាក់ដែល បានយកនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសអាហ្វ្រិកខាងត្បូង ដែលបានរាយការណ៍ទៅអង្គការសុខភាពពិភពលោក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំង០២១។
លោករដ្ឋមន្ត្រីបានបន្ថែមថា «ដើម្បីកាត់បន្ថយពេលវេលានៃការមកដល់ក្នុងប្រទេសនៃវីរុសអូមីក្រុង វិធានការ ការពារនៅតាមព្រំដែនអន្តរជាតិកំពុងតែត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ ប៉ុន្តែក៏មានការគិតទុកជាមុន ថា វត្តមានមកដល់របស់អូមីក្រុង នឹងអាចកើតមានឡើងនៅពេលណាមួយជាមិនខាន។ ដូច្នេះ បុគ្គលម្នាក់ៗ ក្រុមគ្រួសារនីមួយៗ និងសហគមន៍ទាំងមូល ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ជាប់ជានិច្ច ហើយត្រៀមខ្លួនដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ដោយមិនគិតពីការប្រែប្រួលនៃវីរុស កូវីដ-១៩ ខណៈពេលដែលយើងកំពុងរៀនសូត្ររស់នៅក្នុងប្រក្រតីភាពថ្មីរបស់យើង ដោយចាំបាច់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ ការពារ និង ៣កុំ ហើយត្រូវចាក់វ៉ាក់សាំង កូវីដ-១៩ ឱ្យបានពេញលេញនៅពេលដល់វេនរបស់អ្នកមកដល់»។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា « វាជាការលំបាកណាស់ក្នុងការលុបបំបាត់មេរោគកូវីដ-១៩ហើយវារឹតតែពិបាកណាស់ទៅទៀតក្នុងការបញ្ឈប់ការចម្លងរបស់វា ប្រសិនបើមនុស្សមិនអនុវត្ត វិធានការបង្ការជំងឺចាំបាច់ទាំងអស់ដែលបានដាក់ចេញ»។
នៅក្នុងសេចក្តីជូនព័ត៌មានរួមគ្នានោះ បានបញ្ជាក់ទៀតថា អូមីក្រុង ត្រូវបានចាត់ទុកជាវីរុសកូវីដ-១៩ បំប្លែងថ្មីដែលគួរឲ្យព្រួយបារម្ភ ពីព្រោះវា មានភាពបំប្លែងខ្លួនជាច្រើនដែលអាចមានឥទ្ធិពលលើចរិតលក្ខណៈរបស់វា។ យើងត្រូវការការស្រាវ ត្រូវឆាប់រហ័សដើម្បីយល់ដឹងពីរឿងនេះ។ ក្នុងពេលជាមួយគ្នានេះដែរ យើងមិនភ្លេចថា យើងកំ កំពុងធ្វើការដោះស្រាយបញ្ហាវីរុសកូវីដ-១៩ដែលងាយឆ្លងដ៏គ្រោះថ្នាក់មួយ គឺវីរុសបំប្លែងខ្លួនប្រភេទ ដែលតា ដែលនៅតែជាមេរោគដែលបង្កករណីឆ្លងស្ទើរតែទាំងអស់នៅទូទាំងពិភពលោក។ វីរុសបំប្លែងថ្មីមួយចេញរូបរាងមកមិនមែនមានន័យថាអ្វីៗទាំងអស់នឹងការអាក្រក់នោះទេ។ មានន័យថា មានភាពមិនប្រាកដប្រជា ជាច្រើនដែលយើងត្រូវប្រឈម។ យើងត្រូវតែអត់ធ្មត់ខណៈ ដែលយើងរង់ចាំនូវទិន្នន័យថ្មីៗផ្សេងៗ។ នៅពេលនេះយើងអាចធ្វើសកម្មភាពឆ្លើយតបដោយផ្អែក លើអ្វីដែលយើងដឹង ដើម្បីកុំឱ្យហួសពេល និងមានការស្តាយក្រោយ។
លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានមានប្រសាសន៍ថា« យើងត្រូវតែត្រៀមខ្លួន សម្រាប់ការកើនឡើងនៃករណ៍ជំងឺកូវីដ-១៩ នាពេលអនាគត“ វីរុសកូវីដ-១៩ បន្តបំប្លែងខ្លួន ហើយវីរុសបំប្លែងខ្លួនថ្មីខ្លះនឹងងាយឆ្លងជាងវីរុស បំប្លែងខ្លួនថ្មីដទៃទៀត។ ខណៈពេលដែលយើងប្រឈមមុខទៅនឹងភាពមិនប្រាកដប្រជានៃវីរុស បំប្លែងថ្មី អូមីក្រុងផ្តល់ឱកាសឱ្យយើងក្នុងការពង្រឹងសមត្ថភាព និងប្រព័ន្ធសុខាភិបាល ដោយយើង ត្រូវត្រៀមរៀបចំបម្រុងសម្រាប់ការកើនឡើងជាគំហុកណាមួយនៃជំងឺកូដ-១៩ ដែលអាចឲ្យយើង ជៀសវាងបានពីសភាពការរាតត្បាតទៅហួសខ្សែបន្ទាត់ក្រហម ដែលធ្វើឲ្យប្រព័ន្ធសុខាភិបាលទទួល បន្ទុកធ្ងន់ធ្ងរ ឬអាចហួសកម្រិតដែលអាចទ្រាំទ្របាន ហើយក៏អាចការពារប្រជាជនងាយរងគ្រោះបាន ផងដែរ។ វិធានការទាំងនេះ ជួយយើងក្នុងការបន្តលើកដំណើរការប្រទេសឡើងវិញដោយសុវត្ថិភាព និងនិរន្តរភាព»។
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណ ឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថានៅក្នុងប្រទេសកម្ពុជា ការអនុវត្តវិធានការ ៣ ការពារ និង ៣.កុំបូកនឹងការចាក់វាក់សាំង កូវីដ ១៩ គឺជាចំណុចគន្លឹះដែលមានប្រសិទ្ធភាព ហើយនៅតែជាការការពារដ៏រឹងមាំបំផុតរបស់យើង ប្រឆាំងនឹងជំងឺកវីដ-១៩ រួមទាំងវីរុស អូមីក្រុង ផងដែរ និងការពារជន ដែលងាយរងគ្រោះ ប្រសិនបើអនុវត្តបានត្រឹមត្រូវនិងទៀងទាត់នូវវិធានការទាំងនេះ។
លោកស្រីបានបន្តទៀតថា « យើងត្រូវបន្ត ការប្រុងប្រយ័ត្នប្រឆាំងនឹងជំងឺកូវីដ-១៩ ការពារជនងាយរងគ្រោះ និងត្រៀមខ្លួនសម្រាប់ការកើន ឡើងនៃជំងឺនេះ នាពេលអនាគត។ យើងត្រូវតែធ្វើសកម្មភាពឥឡូវនេះ ដោយ រួមគ្នាទទួលខុសត្រូវ ដើម្បីបញ្ឈប់ការឆ្លងជំងឺកូវីដ-១៩»៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ចរាចរណ៍១៣ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ