កូវីដ-១៩
ក្រសួងសេដ្ឋកិច្ច ៖ កម្ពុជាដើរឆ្លងកាត់វិបត្តិកូវីដ១៩ប្រកបដោយភាពរឹងមាំ និងមិនមានបញ្ហាអ្វីធ្ងន់ធ្ងរទេ
លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់នៅព្រឹកថ្ងៃអង្គារនេះថា ជំងឺកូវីដ១៩ បានបង្កនូវវិបត្តិធំធេង ហើយប្រទេសទាំងអភិវឌ្ឍ និងមិនអភិវឌ្ឍ គឺជួបបញ្ហាប្រឈមទាំងអស់គ្នា ទាំងបញ្ហាហេដ្ឋារចនាសម្ព័ន្ធ បញ្ហាធនធានមនុស្ស ក៏ដូចជាធនធានហិរញ្ញវត្ថុ។ ប៉ុន្តែ សម្រាប់កម្ពុជា គឺអាចទប់ទល់នឹងវាបាន។

លោកបណ្ឌិត ផាន់ ផល្លា បានអះអាងថា នៅក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាបានឆ្លងកាត់វិបត្តិនេះ ប្រកបដោយភាពរឹងមាំ ដោយជោគជ័យ និងមិនមានបញ្ហាអ្វីធ្ងន់ធ្ងរទេសម្រាប់ប្រទេស ក៏ដូចជាប្រជាជនកម្ពុជា។ លោកថា នៅក្នុងការរៀបចំកន្លងមកនេះ កម្ពុជាក៏បានពិនិត្យទៅលើការដាក់ចេញរបស់រាជរដ្ឋាភិបាលកន្លងមកនូវផែនការ ដើម្បីស្ដារលំនឹងជីវភាពប្រជាជន ក៏ដូចជា រក្សាលំនឹងអាជីវកម្ម និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។
លោកបណ្ឌិត ផាន់ ផល្លា បានអះអាងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី“យុទ្ធសាស្ត្រស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី” ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ នៅទីស្ដីការគណៈរដ្ឋមន្ត្រី។

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ ក៏បានអះអាងទៀតថា រយៈពេលពីរឆ្នាំកន្លងមកនេះ កម្ពុជាបានដាក់ចេញនូវវិធានការចំនួន១០ជុំ ហើយជុំចុងក្រោយនេះ សម្រាប់ខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១ ដែលជាខែចុងក្រោយ។ ប៉ុន្តែ ចាប់ពីខែមករា ឆ្នាំ២០២២ តទៅ វិធានការជុំៗនេះ លែងមានតទៅទៀតហើយ ដោយហេតុថា រដ្ឋាភិបាល ត្រូវដាក់ចូលទៅក្នុងផែនការយុទ្ធសាស្រ្ដ និងជំរុញកំណើននេះតែម្ដង។ យ៉ាងណា លោកបណ្ឌិត ផាន់ ផល្លា បញ្ជាក់ថា ការផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រ-១ ក្រ-២ នៅតែធ្វើឡើងដដែល៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ