កូវីដ-១៩
កុងស៊ុលកម្ពុជានៅថៃ នាំយកនូវស្បៀងអាហារចែកជូនពលករខ្មែរចំនួន១៦៧គ្រួសារដែលជួបការលំបាកដោយវិបត្តិកូវីដ
ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះ បានសហការជាមួយអាជ្ញាធរស្រុកអារញ្ញប្រាថេត ខេត្តសាកែវ និងអង្គការ World Vision Foundation of Thailand ចុះជួបសួរសុខទុក្ខ និងបាននាំយកនូវស្បៀងអាហារចែកជូនពលករខ្មែរចំនួន១៦៧គ្រួសារ ដែលកំពុងស្នាក់នៅតំបន់អាគារ២០០បន្ទប់ និងធ្វើការនៅផ្សាររោងក្លឿ ស្រុកអារញ្ញាប្រាថេត ខេត្តសាកែវ សំរាប់ទទួលទាន និងប្រើប្រាស់ក្នុងពេលដែលកំពុងរងនូវផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
ស្បៀងអាហារទាំងនោះ មានដូចជា អង្ករ មីកញ្ចប់ ត្រីខកំប៉ុង ទឹកត្រី ប្រេងឆា និងម៉ាស់ជាដើម។ នេះបើតាមការបង្ហាញឱ្យដឹងរបស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ជាមួយគ្នានោះ ក្រុមការងារ ក៏បានធ្វើការណែនាំអប់រំណែនាំ និងក្រើនរំលឹកបន្ថែមដល់បងប្អូនខ្មែរទាំងអស់ត្រូវថែទាំសុខភាព ដើម្បីចៀសវាងការឆ្លងជម្ងឺកូវីដ-១៩ ដោយត្រូវពាក់ម៉ាស់ជាប្រចាំពេលចេញធ្វើដំណើរទៅក្រៅ និងធ្វើការ ហើយត្រូវឧស្សាលាងដៃ និងសាប៊ូ អាកុល ឬជែល ជាពិសេសបន្តអនុវត្តវិធានការ ៣កុំ៣ ការពារ ទោះបីពួកគាត់បានចាក់វ៉ាក់សាំងចំនួនពីរដូសហើយក៏ដោយ៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
កីឡា៣ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤