កូវីដ-១៩
ក្រសួង ក្រើនរំលឹក ៣ ចំណុច ពង្រឹងការប្រយុទ្ធកូវីដ-១៩ ដល់អភិបាលរាជធានី-ខេត្ត
ក្រសួងសុខាភិបាល បានផ្ញើលិខិតជូនអភិបាលរាជធានី-ខេត្តទាំងអស់ ក្នុងការក្រើនរំលឹក ៣ ចំណុចសំខាន់ ដើម្បីពង្រឹងបន្ថែមទៀត នូវការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩។
តាមលិខិតរបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែធ្នូនេះ បានលើកឡើងថា ដើម្បីឱ្យកិច្ចការប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាពថែមទៀត ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹកពង្រឹងបន្ថែមទៀត នូវការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយដាក់ចេញនូវការណែនាំដូចខាងក្រោម៖
១៖ ខិតខំជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានសម្រេចគោលដៅ។
២៖ យកចិត្តទុកដាក់ថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមទីតាំងព្យាបាល និងមន្ទីរពេទ្យ ក៏ដូចជានៅតាមផ្ទះធ្វើយ៉ាងណាកាត់បន្ថយ ឱ្យបានជាអតិប្បរមានូវអត្រាឈឺធ្ងន់ និងស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយ តាមមគ្គុទេសក៍សម្រាប់គ្រប់គ្រង និងព្យាបាលជំងឺកូវីដ-១៩ នៃព្រះរាជាណាចក្រកម្ពុជា ដែលចេញដោយក្រសួងសុខាភិបាល។
៣៖ ធ្វើការអប់រំ ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋប្រតិបត្តិឱ្យបានត្រឹមត្រូវ នូវវិធានការសុខាភិបាល ដោយរៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន “៣ការពារ ៣កុំ” សំដៅធ្វើយ៉ាងណាកាត់បន្ថយអត្រាឆ្លងថ្មី ឱ្យបានជាអតិប្បរមា។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរដល់ អភិបាលរាជធានី-ខេត្ត រួមទាំងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ មន្ត្រីពាក់ព័ន្ធ និងអ្នកស្ម័គ្រចិត្ត ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមកបានខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលរហូតមកដល់ពេលនេះ ទទួលបានលទ្ធផលគួរជាទីមោទនៈ។
គួរបញ្ជាក់ថា រយៈពេល ២ ថ្ងៃជាប់គ្នានេះ កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ទេ។ គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០ ៤២៧ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦ ៨១៥ នាក់ និង ស្លាប់សរុបចំនួន ៣ ០០៥ នាក់។ ចំណែកលទ្ធផលចាក់វ៉ាក់សាំង មានចំនួន ៨៨,៩៦% ធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
KPT+១៣ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់