Connect with us

កូវីដ-១៩

មណ្ឌលព្យាបាលអ្នកជំងឺ អូមីក្រុង មាននៅទីណាខ្លះក្នុងប្រទេសកម្ពុជា?

បានផុស

នៅ

ចាប់តាំងពីមានការឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុងចូលសហគមន៍ បច្ចុប្បន្នកម្ពុជា មានមណ្ឌលព្យាបាលជំងឺប្រភេទអូមីក្រុង ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ពិសេសខេត្តដែលរកឃើញអ្នកជំងឺប្រភេទអូមីក្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល មានប្រសាសន៍ថា នៅទូទាំងប្រទេសកម្ពុជាមាន មណ្ឌលកំពុងព្យាបាលជំងឺប្រភេទអូមីក្រុង នៅភ្នំពេញ មានចំនួន ៥ ទីតាំង ទាំងរបស់រដ្ឋ និងឯកជន ហើយនៅខេត្តសៀមរាប ពោធិសាត់ និងខេត្តកំពត គឺមានការព្យាបាលជំងឺប្រភេទអូមីក្រុង នៅមន្ទីរពេទ្យខេត្តនីមួយៗតែម្ដង។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ មានប្រសាសន៍ឱ្យដឹងថា អ្នកជំងឺអូមីក្រុងទាំងអស់ដែលកំពុងស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងឯកជន មិនមានរោគសញ្ញាអ្វីគួរឱ្យព្រួយបារម្ភទេ ដោយសារពួកគាត់បានចាក់វ៉ាក់សាំង។ អ្នកទាំងនោះបានទទួលការថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យដែលមានបទពិសោធន៍ជាង ២ឆ្នាំមកនេះ ព្រមទាំងមានថ្នាំថ្មីៗដើម្បីព្យាបាលពួកគាត់។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ មានប្រសាសន៍ថា កន្លែងព្យាបាលអ្នកជំងឺប្រភេទអូមីក្រុង មាននៅ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មណ្ឌលព្យាបាលអូឡាំពិក មណ្ឌលព្យាបាលចាក់អង្រែ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មន្ទីរពេទ្យហ្លួងម៉ែ។

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ រូបនេះបានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺអូមីក្រុងទាំងនោះ អ្នកខ្លះបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ អ្នកខ្លះបានចាក់ដូសទី២ និងអ្នកខ្លះបានចាក់ដូសទី៣ ប៉ុន្តែអ្នកចាក់ដូសទី៣ មានភាគតិច ដោយអ្នកជំងឺភាគច្រើនបានចាក់វ៉ាក់សាំងពីក្រៅប្រទេស ព្រោះពួកគេជាអ្នកដំណើរមកពីក្រៅប្រទេស។ លោកស្រី ឱ វណ្ណឌីន អះអាងថា វ៉ាក់សាំងកូវីដ-១៩ នៅតែជាឧបករណ៍សំខាន់ សម្រាប់ការពារខ្លួនយើងពីភាពធ្ងន់ធ្ងរពីការវាយលុកពីវីរុសកូវីដ-១៩ ពិសេសប្រភេទអូមីក្រុង ដែលធ្វើឱ្យអ្នកជំងឺមិនធ្វើទុក្ខធ្ងន់ និងអាចព្យាបាលបានជាសះស្បើយ។ លោកស្រីសូមអញ្ជើញប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដែលមានទីតាំងនៅទូទាំង ២៥ រាជធានីខេត្ត។

គួរបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជារកឃើញអ្នកជំងឺប្រភេទអូមីក្រុងជាង ២០០ ករណីហើយ ទាំងនាំចូល និងឆ្លងក្នុងសហគមន៍។ បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃនេះបានបង្ហាញថា កម្ពុជាបានរកឃើញអ្នកជំងឺអូមីក្រុងក្នុងសហគមន៍ សរុបចំនួន ២៨ ករណី ដោយ ១២ ករណី ជាករណីថ្មី គិតត្រឹមថ្ងៃទី ១២ ខែមករានេះ។

ក្រសួងសុខាភិបាលបន្តចាត់វិធានការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងយកអ្នកជំងឺទៅព្យាបាល ពង្រឹកការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបន្តអនុវត្ត ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ទន្ទឹមពេលអ្នកដំណើរចូលមកកម្ពុជាទាំងអស់ត្រូវបានរឹតបន្តឹង និងអនុវត្តវិធានការសុខាភិបាល៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម