កូវីដ-១៩
WHO កម្ពុជា៖ អូមីក្រុងឆ្លងចូលសហគមន៍ហើយ តើអ្នកត្រៀមខ្លួនរួចរាល់ហើយ ឬនៅ?
លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថ្មីនេះ ថាមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង បាននិងកំពុងឆ្លងរាលដាលយ៉ាងលឿននៅទូទាំងសាកលលោក។ ឥឡូវនេះយើងមានករណីឆ្លងនៅក្នុងសហគមន៍នៅប្រទេសកម្ពុជាយើងហើយ។ ខណៈពេលដែលយើងកំពុងសិក្សាបន្ថែមអំពីមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង និងប្រភេទផ្សេងទៀតនៅឡើយ ឥឡូវនេះយើងដឹងអំពីរឿង ៣ យ៉ាង អំពីមេរោគបំប្លែងខ្លួនថ្មីនេះ៖
![](https://www.kampucheathmey.com/wp-content/uploads/2022/02/photo_2021-02-23_09-57-53a-1024x683.jpg)
ទី១ អូមីក្រុងងាយឆ្លងខ្លាំង ហើយឆ្លងខ្លាំងជាងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទដែលតាទៅទៀត ហេតុដូច្នេះហើយយើងទំនងជានឹងមានករណីឆ្លងអូមីក្រុងច្រើននៅក្នុងពេលឆាប់ៗខាងមុខនេះ ហើយករណីឆ្លងទំនងជានឹងបន្តកើនឡើង។
ទី២ អូមីក្រុងហាក់ដូចជាបង្កឱ្យមានជំងឺកូវីដ-១៩ ដែលមានលក្ខណៈស្រាលជាងដែលតា ក៏ប៉ុន្តែអូមីក្រុងនៅតែជាមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីដ៏គ្រោះថ្នាក់មួយ ជាពិសេសចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំង និងចំពោះអ្នកដែលងាយរងគ្រោះដូចជាមនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺប្រចាំកាយ។
ទី៣ វ៉ាក់សាំងទាំងអស់ដែលអង្គការសុខភាពពិភពលោកបានអនុវម័តបញ្ចូលទៅក្នុងបញ្ជីប្រើប្រាស់ក្នុងគ្រាអាសន្ន នៅតែមានប្រសិទ្ធភាពទប់ស្កាត់មិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ សម្រាកនៅមន្ទីរពេទ្យ និងបាត់បង់ជីវិត ប៉ុន្តែមានការថមថយប្រសិទ្ធភាពប្រឆាំងនឹងការឆ្លងរបស់មេរោគ និងការចម្លងទៅអ្នកផ្សេងទៀត។ នេះមានន័យថាវ៉ាក់សាំងទាំងអស់នោះ ហើយនិងការចាក់វ៉ាក់សាំង នៅតែជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្ត្រសំខាន់បំផុតផ្សេងទៀត ប៉ុន្តែវ៉ាក់សាំងណាមួយក៏ដោយតែឯកឯង មិនអាចការពារអ្នក គ្រួសារអ្នក និងសហគមន៍អ្នកបានពេញលេញពីមេរោគកូវីដ-១៩ឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/៩-1-1024x683.jpg)
ជាមួយនឹងភស្តុតាង និងចំណេះដឹងទាំងអស់នេះដែលយើងមាន ឥឡូវនេះមិនមែនជាពេលវេលាដែលយើងអាចបន្ធូរបន្ថយការប្រុងប្រយ័ត្ននៅក្នុងប្រទេសកម្ពុជានោះទេ។ នៅក្នុងបរិបទនៃការបើកប្រទេសឡើងវិញប្រកបដោយជោគជ័យ សុវតិ្ថភាព និងនិរន្តរភាព ពេលនេះមានសារៈសំខាន់ជាងពេលណាៗទាំងអស់ដែលយើងត្រូវកាត់បន្ថយការចម្លងមេរោគអូមីក្រុងនៅក្នុងសហគមន៍ ដើម្បីឱ្យយើងអាចការពារប្រព័ន្ធសុខាភិបាលរបស់យើងមិនឱ្យទទួលបន្ទុកធ្ងន់ធ្ងរ ហើយដូច្នេះយើងអាចជៀសវាងការបិទខ្ទប់ដ៏តឹងរឹងណាមួយ។ យើងដឹងអំពីវិធានការទាំងឡាយដែលមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគកូវីដ-១៩ទាំងអស់រួមទាំងមេរោគកូវីដ-១៩ប្រភេទដែលតា និងអូមីក្រុង។ ខ្ញុំសូមអំពាវនាវឱ្យយើងទាំងអស់គ្នាមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទទួលខុសត្រូវ ដោយត្រូវទៅចាក់វ៉ាក់សាំងឱ្យបានពេញលេញនៅពេលដល់វេនរបស់យើង ត្រូវរក្សាគម្លាតសុវតិ្ថភាព ត្រូវរក្សាអនាម័យដៃ ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អក ឬកណ្តាស់ និងត្រូវបង្កើនលំហូរខ្យល់ចេញចូល។ ប្រសិនបើយើងត្រៀមខ្លួនរួចរាល់សម្រាប់ការកើនឡើងនូវករណីឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍យើង នោះយើងទាំងអស់គ្នាអាចកាត់បន្ថយការឆ្លងរាលដាលបាន។
ដើម្បីកាត់បន្ថយការចម្លងនៃមេរោគកូវីដ-១៩ និងករណីជំងឺធ្ងន់ធ្ងរ អង្គការសុខភាពពិភពលោក សូមផ្តល់អានុសាសន៍ឱ្យអនុវត្តយុទ្ធសាស្រ្តសំខាន់ចំនួន៥រួមបញ្ចូលគ្នា។ យុទ្ធសាស្រ្តទាំង៥នោះ គឺស្របតាមយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងឆ្លុះបញ្ចាំងពីការរៀនរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មីជាមួយនឹងវត្តមានមេរោគកូវីដ-១៩។ “ការទប់ស្កាត់មិនឱ្យមានការចម្លងទ្រង់ ទ្រាយធំនិងរស់នៅជាមួយនឹងវត្តមានមេរោគកូវីដ-១៩” មិនមានន័យថា “យើងត្រូវបោះបង់វិធានការការពារមេរោគកូវីដ-១៩ទាំងអស់ចោលនោះទេ”។ ពុំមានកាលៈទេសៈណាដែល “គ្មានហានិភ័យទាំងស្រុង” ក្នុងការឆ្លងជំងឺកូវីដ-១៩នោះទេ ប៉ុន្តែយើងទាំងអស់គ្នាមានបំណងធ្វើឱ្យហានិភ័យនៅកម្រិតដែលអាចគ្រប់គ្រងបាន។ យុទ្ធសាស្រ្តទាំង៥នោះរួមមាន៖ ទី១ គឺវ៉ាក់សាំង និងការចាក់វ៉ាក់សាំង ទី២គឺវិធានការសុខភាពសាធារណៈនិងសង្គម ទី៣ គឺការផ្តល់សេវាថែទាំសុខភាពសមស្របឱ្យចំអ្នកជំងឺ និងចំកន្លែងព្យាបាល ទី៤ គឺការរកឃើញករណីបានឆាប់រហ័ស និងការឆ្លើយតបចំគោលដៅ ហើយនិងទី៥ គឺអភិក្រមដោយផ្អែកលើហានិភ័យ សម្រាប់វិធានការគ្រប់គ្រងព្រំដែន និងការធ្វើដំណើរអន្តរជាតិ។ យុទ្ធសាស្រ្តទាំង៥នេះ មានគោលដៅជួយដល់មន្ត្រីសុខាភិបាលក្នុងការធ្វើឱ្យជំងឺកូវីដ-១៩ក្លាយទៅជាជំងឺដែលឆ្លងក្នុងទ្រង់ទ្រាយអង់ដេមិក (endemic) ចំណែកយើងទាំងអស់គ្នា អាចធ្វើចំណែករបស់យើងដោយត្រូវអនុវត្តវិធានការពាក់ព័ន្ធនានានៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ហើយយើងទាំងអស់គ្នាអាចគ្រប់គ្រងហានិភ័យនៃជំងឺកូវីដ-១៩ទាំងអស់គ្នា។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/photo_2021-02-23_09-57-55-21-1024x683.jpg)
សរុបមក យើងទាំងអស់គ្នាពិតជាសោមនស្សរីករាយណាស់ដែលប្រជាជនកម្ពុជា បានចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងអត្រាមួយខ្ពស់ ហើយយើងស្ថិតក្នុងស្ថានភាពមួយប្រសើរជាងប្រទេសជាច្រើនទៀត។ ទោះបីជាយ៉ាងណាក៏ដោយ នៅតែមានប្រជាជនយើងមួយចំនួនតូចនៅមិនទាន់បានចាក់វ៉ាក់សាំងពេញលេញនៅឡើយទេ។ ថ្មីៗនេះ ខ្ញុំមានឱកាសដ៏ល្អមួយដោយបានធ្វើដំណើររួមជាមួយនឹងមន្រ្តីក្រសួងសុខាភិបាលទៅខេត្តមួយ ហើយបានជួបប្រជាជនក្នុងសហគមន៍។ ខ្ញុំរៀនបានច្រើនពីសហគមន៍មូលដ្ឋានអំពីមូលហេតុដែលក្រុមប្រជាជនងាយរងគ្រោះមួយចំនួនសម្រេចចិត្តចាក់ ឬក៏មិនចាក់វ៉ាក់សាំង។ វាជារឿងសំខាន់ដែលអ្នកទាំងនោះ ជាពិសេសអ្នកដែលងាយរងគ្រោះ ត្រូវចាក់វ៉ាក់សាំងឱ្យបានពេញលេញតាមការណែនាំ។ ក្រុមប្រជាជានមួយចំនួនដូចជាបុគ្គលិកសុខាភិបាល មនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺប្រចាំកាយ ត្រូវតែបន្តទទួលបានអាទិភាព។ បើទោះបីជាយើងទទួលបានជោគជ័យក្នុងការចាកវ៉ាក់សាំងដ៏គួរឱ្យកោតសរសើរក៏ដោយ ក៏យើងត្រូវតែចាំថា វ៉ាក់សាំងតែមួយមុខ នឹងមិនអាចបញ្ចប់ជំងឺរាតត្បាតជាសាកលមួយនេះបានទេ។ បន្ថែមពីលើវ៉ាក់សាំង វិធានការការពារផ្ទាល់ខ្លូន ដូចជាការពាក់ម៉ាស់ បង្កើនលំហូរខ្យល់ចេញចូល រក្សាគម្លាតសុវតិ្ថភាព និងរក្សាអនាម័យផ្លូវដង្ហើម (សុជីវធម៌ពេលក្អកកណ្តាស់) ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបញ្ឈប់ការរីករាលដាល។ ជំហានដ៏សាមញ្ញទាំងនេះ មានប្រសិទ្ធភាពប្រឆាំងនឹងការចម្លងមេរោគកូវីដ-១៩នាពេលកន្លងមក ហើយនឹងបន្តមានប្រសិទ្ធភាពចំពោះមេរោគកូវីដ-១៩គ្រប់ប្រភេទរួមទាំងប្រភេទបំប្លែងថ្មីផងដែរ។
ប្រជាជនក្នុងសហគមន៍កម្ពុជា មានចំណេះដឹងច្រើនរួចហើយអំពីវិធានការសុខភាពសាធារណៈ និងសង្គម។ យើងទាំងអស់គ្នាដឹងអំពីវិធានការ ៣កុំ និង៣ការពារ ហើយវាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងត្រូវបន្តអនុវត្តវិធានការទាំងនោះឱ្យបានត្រឹមត្រូវ និងជាប់លាប់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអូមីក្រុងចាប់ផ្តើមចរាចនៅក្នុងសហគមន៍ វានៅតែមានសារៈសំខាន់ដែលយើងត្រូវជៀសវាងទីតាំង៣ជ ដែលរួមានទីតាំងដែលមានមនុស្សច្រើន និងទីតាំងដែលមិនមានខ្យល់ចេញចូល។ អ្នកខ្លះក្នុងចំណោមយើងទាំងអស់គ្នា គ្រោងនឹងចូលរួម ឬកំពុងតែចូលរួមពិធីអបអរឆ្នាំថ្មី និងពិធីជួបជុំគ្នាផ្សេងៗទៀត ឬការជួបជុំគ្រួសារក្នុងរយៈពេលប៉ុន្មានសបា្តហ៍ខាងមុខនេះ។ យើងត្រូវតែចាំថា អូមីក្រុងអាចឆ្លងរាលដាលយ៉ាងឆាប់រហ័ស សូម្បីតែក្នុងចំណោមគ្រួសារ និងមិត្តភកិ្តក៏ដោយ។ ចូរសួរខ្លួនឯងថាតើខ្ញុំត្រូវចូលរួមពិធីនោះឬទេ? តើអាចរៀបចំព្រឹតិ្តការណ៍នោះនៅទីធ្លារខាងក្រៅបានឬទេ? តើមានទ្វារឬបង្អួចដែលយើងអាចបើកចំហរបានឬទេ? តើព្រឹតិ្តការណ៍នោះត្រូវរៀបចំរបៀបណាដើម្បីឱ្យមានសុវតិ្ថភាពការពារពីមេរោគកូវីដ-១៩? ប្រសិនបើអ្នកចូលរួម សូមចងចាំថាត្រូវពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព និងរក្សាអនាម័យដើម្បីរក្សាសុវតិ្ថភាពអ្នកគ្រប់គ្នាដែលបានចូលរួមពិធី។ យើងទាំងអស់គ្នាពិតជាមិនចង់នាំយកមេរោគអូមីក្រុងត្រឡប់ទៅផ្ទះវិញទេ ជាពិសេសនៅពេលដែលមានមនុស្សងាយរងគ្រោះនៅផ្ទះ និងក្នុងសហគមន៍។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/photo_2021-02-23_13-09-45A-1024x683.jpg)
នៅពេលដែលករណីឆ្លងអូមីក្រុងកើនឡើង យើងត្រូវការពារអ្នកដែលងាយរងគ្រោះបំផុតរបស់យើង ដែលមានដូចជាបុគ្គលិកសុខាភិបាល មនុស្សវ័យចំណាស់ អ្នកដែលមានជំងឺប្រចាំកាយ និងស្រ្តីមានផ្ទៃពោះ។ អូមីក្រុង អាចឆ្លងខ្លាំងជាងមេរោគបំប្លែងខ្លួនថ្មីមុនៗ ហើយវាអាចចម្លងដល់អ្នកដែលធ្លាប់កើតជំងឺកូវីដ-១៩រួចហើយផងដែរ។ វ៉ាក់សាំងបច្ចុប្បន្ន ក៏ថមថយប្រសិទ្ធភាពប្រឆាំងនឹងការឆ្លងមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងផងដែរ។ ដូច្នេះអូមីក្រុង អាចធ្វើឱ្យមនុស្សមួយចំនួនធំធ្លាក់ខ្លួនឈឺ ជាពិសេសប្រសិនបើយើងមិនបានអនុវត្តតាមវិធានការការពារពីមេរោគកូវីដ-១៩ឱ្យបានត្រឹមត្រូវ ឬពឹងផ្អែកតែទៅលើវ៉ាក់សាំងដើម្បីកាត់បន្ថយការចម្លង។ ទន្ទឹមនឹងនោះ យើងក៏ត្រូវធានាថាមានមន្ទីរពេទ្យ និងគ្រែថែទាំអ្នកជំងឺធ្ងន់សម្រាប់អ្នកដែលត្រូវការ ហើយធានាថាប្រព័ន្ធសុខាភិបាលរបស់យើងមិនទទួលបន្ទុកធ្ងន់។ កាលៈទេសៈនោះ គេហៅថា “ឆ្លងហួសខ្សែបន្ទាត់ក្រហម”។ ដើម្បីជៀសវាងកុំឱ្យឆ្លងហួសខ្សែបន្ទាត់ក្រហម និងដើម្បីការពារអ្នកងាយរងគ្រោះ យើងត្រូវកាត់បន្ថយការចម្លងមិនចំពោះថាការចម្លងដោយមេរោគបំប្លែងខ្លួនថ្មីប្រភេទណានោះទេ។ “ការថែទាំរហូតដល់ជាសះស្បើយនៅតាមផ្ទះ” សម្រាប់អ្នកជំងឺដែលគ្មានរោគសញ្ញាឬរោគសញ្ញាស្រាល ជាផ្នែកមួយសំខាន់នៃយុទ្ធសាស្រ្តឆ្លើយតបចំពោះកូវីដ-១៩ទាំងមូល ជាពិសេសចំពោះមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងបច្ចុប្បន្ន។
សូមជូនពរចំពោះសហគមន៍កម្ពុជាទាំងមូល សូមមានសុវតិ្ថភាព និងមានសុខភាពល្អទាំងអស់គ្នា។ យើងទាំងអស់គ្នាដឹងនូវអី្វដែលយើងត្រូវធ្វើដើម្បីកាត់បន្ថយការចម្លង ដូច្នេះហើយចូរយើងទាំងអស់គ្នាត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ការកើនឡើងណាមួយនៃករណីឆ្លងជំងឺកូវីដ-១៩។ ប្រសិនបើយើងអនុវត្តតាមគោលការណ៍ណែនាំនានា នោះយើងអាចជួយគ្នាក្នុងការបើកដំណើរសេដ្ឋកិច្ចកម្ពុជាឡើងវិញប្រកបដោយសុវតិ្ថភាព និងនិរន្តរភាព។ ចូរយើងទាំងអស់គ្នារួបរួមធ្វើសកម្មភាពទាំងអស់ឱ្យបានទាំងអស់គ្នា។ ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នានៅកម្ពុជា មានសុខសុវតិ្ថភាព សុខភាពល្អ និងរីករាយឆ្នាំថ្មី ២០២២៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង