Connect with us

កូវីដ-១៩

ក្រុមមនុស្ស និងមូលហេតុឆ្លងខ្លាំង នៃវីរុស អូមីក្រុង ក្នុងសហគមន៍កម្ពុជាបច្ចុប្បន្ន

បានផុស

នៅ

ប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ក្នុងសហគមន៍ប្រទេសកម្ពុជា បានឈានឡើងពីខ្ទង់ដល់ ដល់ខ្ទង់រយក្នុងមួយថ្ងៃ។ ជាក់ស្ដែងម្សិលមិញ ក្រសួងសុខាភិបាលបានប្រកាសរកឃើញ អ្នកជំងឺឆ្លងក្នុងសហគមន៍ចំនួន ២១៨ ករណី ចំណែកថ្ងៃនេះមានចំនួន ១២៦ ករណី ដែលអ្នកជំងឺភាគច្រើន គឺស្ថិតនៅក្រុមយវ័យ ឬក្រុមវ័យកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្ត្រាចារ្យ  ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា ក្រសួងសុខាភិបាលសង្កេតឃើញថា ការចម្លងនាបច្ចុប្បន្ននេះ មានសន្ទុះកើនឡើងលើក្រុមយុវវ័យ ឬវ័យ​​កណ្តាល ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភក្តិ ឬការជួបជុំណាមួយច្រើន។

លោក ម៉ម ប៊ុនហេង បញ្ជាក់ថា អូមីក្រុង មានសមត្ថភាពខ្ពស់ក្នុងការចម្លងបន្តគ្នាលឿនជាងប្រភេទអាល់ហ្វា ឬ ដែលតា ហើយយើងក៏ដឹងដែរថា វិធានការសុខភាពសាធារណៈ និងការការពាររបស់បុគ្គល ការអនុវត្តន៍វិធានការ ៣ ការពារ និង ៣កុំ បូកនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជា ចំណុចគន្លឹះដែលមានប្រសិទ្ធភាពខ្ពស់ ប្រឆាំង នឹងជំងឺកូវីដ-១៩ រួមទាំងអូមីក្រុង (Omicron) និងការពារជនដែលងាយរងគ្រោះ។ យើងត្រូវតែធ្វើសកម្មភាពឥឡូវនេះដោយ រួមគ្នាទទួលខុសត្រូវ ដើម្បីបញ្ឈប់ការឆ្លងជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍យើង។

លោក ម៉ម ប៊ុនហេង អំពាវនាវដល់យុវជន និងមនុស្សគ្រប់រូប សូមចូលរួមអនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់ និងត្រឹមត្រូវ ដើម្បីការពារបុគ្គលខ្លួនឯង ដោយមិនត្រូវនាំវីរុសកូវីដ-១៩ អូមីក្រុង មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះ ភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ការស្លាប់បើមានការឆ្លងនូវវីរុសកូវីដ-១៩។

គួរបញ្ជាក់ថា​ គិតមកដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ១២២ ៤៦៨ ករណី ក្នុងនោះ ប្រភេទអូមីក្រុង ក្នុងសហគមន៍មានចំនួនសរុប ១ ៤២២ ករណី។

អត្ថបទ៖ ច័ន្ទ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣២ នាទីutes មុន

ពីថ្ងៃទី១-២៦ឧសភា នាយករដ្ឋមន្ត្រីអំពាវនាវឱ្យពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត

កីឡា៤១ នាទីutes មុន

កក្រើកក្រុងឡុងប៊ីច! គ្រុឌគុនខ្មែរ បង្ហាញក្បាច់ទ្រង់ទ្រាយធំក្នុងពិធីបុណ្យវប្បធម៌ខ្មែរ

កីឡា៤៥ នាទីutes មុន

អនុប្រធាន​សហព័ន្ធ​ចំបាប់​ ការ​ប្រកួត​ជើងឯក​យុវជន​ផ្ដល់​ឱកាស​ដល់​ក្មេងៗ​បាន​ជួបជុំគ្នា​​

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

នាយករដ្ឋមន្រ្តីថៃ ប្ដេជ្ញាបង្កើនការនាំចូលពីអាមេរិក ក្រោយជាប់ពន្ធ ៣៦% របស់ ត្រាំ

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រុមហ៊ុនអំពាវ​នាវឱ្យម្ចាស់រថយន្ត ត្រៀមថវិកាថ្លៃសេវាធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

Sokha Hotels

ព័ត៌មានពេញនិយម