កូវីដ-១៩
ប្រទេសមួយនៅមហាសមុទ្រប៉ាស៊ីហ្វិក រកឃើញករណីឆ្លងកូវីដជាលើកដំបូង
ប្រជាជាតិដ៏តូចមួយក្នុងមហាសមុទ្រប៉ាស៊ីហ្វិក គឺកោះ Cook បានរាយការណ៍ពីករណីដំបូងនៃ ជំងឺកូវីដ១៩។

លោកនាយករដ្ឋមន្រ្តី Mark Brown បាននិយាយថា ករណីដំបូងនេះ បានមកដល់តាមជើងហោះហើរអន្តរជាតិ ចេញពីប្រទេសនូវែលសេឡង់កាលពីថ្ងៃទី១០ខែកុម្ភៈ។
លោក Brown បានឲ្យដឹងថា អ្នកធ្វើដំណើរជាស្រ្តីបានដើរលេងក្នុងប្រទេសរយៈពេលប្រាំបីថ្ងៃមកហើយ និងបានធ្វើតេស្តវិជ្ជមានវីរុសបំប្លែងថ្មី អូមីក្រុង នៅពេលត្រលប់មកផ្ទះវិញកាលពីសប្តាហ៍មុន។

ថ្វីបើមិនមានចេញរោគសញ្ញាក៏ដោយ តែនាងបានធ្វើតេស្តចេញលទ្ធផលវិជ្ជមានក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក។ នាងបានធ្វើដំណើរជាមួយមនុស្សពីរនាក់ទៀត ហើយពួកគេទាំងអស់ក៏កំពុងធ្វើចត្តាឡីស័កដែរ ដោយរង់ចាំលទ្ធផលតេស្ត។
ដោយឡែក កាលពីចុងសប្តាហ៍ លោកនាយករដ្ឋមន្ត្រីបាននិយាយថា អាចមានការចម្លងដោយស្ងៀមស្ងាត់នៅក្នុងប្រទេសនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ ៩ ប្រទេសដែលមិនទាន់មានការឆ្លងកូវីដសូម្បីមួយករណី

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?