កូវីដ-១៩
ខេត្តកំពត ពុំមានករណីឆ្លងជំងឺកូវីដ-១៩ ច្រើន ខណៈវិធានការចាក់វ៉ាក់សាំង នៅតែបន្ត
ខេត្តកំពត៖ ប្រធានមន្ទីរសុខាភិបាលខេត្តកំពត លើកឡើងថា បើទោះជានៅតាមតំបន់ភូមិសាស្ត្រខេត្តក្រុងមួយចំនួនមានការរីករាលដាលជំងឺកូវីដ-១៩ (អូមីក្រុង) ប៉ុន្តែសម្រាប់ខេត្តកំពត ហាក់ពុំមានការចម្លងធ្ងន់ធ្ងរនោះទេ ខណៈការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតែបន្តសកម្មភាពចាក់ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ក្នុងស្រុក ក្រុង ទាំង៩ នៃខេត្តកំពត។

លោក ញា ប៊ុននថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ មានលើកឡើងថា បច្ចុប្បន្នផ្នែកផ្តល់សេវាសុខាភិបាលបានធ្វើការផ្សព្វផ្សាយដល់សាធារណជន ពិសេសប្រជាពលរដ្ឋតាមសហគមន៍នានាទូទាំងខេត្ត ដើម្បីឱ្យពួកគាត់មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ចាប់ពីដូសទី១ រហូតដល់ដូសទី៤។
លោកបានបន្ថែមថា បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងបានគ្រប់ដូសនៅទូទាំងខេត្តកំពត ធ្វើឱ្យការរាតត្បាតជំងឺកូវីដ-១៩ មានការថយចុះយ៉ាងគំហុក ហើយបើគិតត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ មានករណីអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង ត្រឹមតែ ២១ ករណី ដែលជាកម្រិតស្រាលៗ ដោយអ្នកជំងឺភាគច្រើនបានជាសះស្បើយជាបន្តបន្ទាប់។លើសពីនេះ មន្ត្រីជំនាញសុខាភិបាល នៅតែបន្តផ្សព្វផ្សាយដល់សាធារណជនប្រជាពលរដ្ឋមកបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ នៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅគ្រប់បណ្តាស្រុក ក្រុង ទូទាំងខេត្តកំពត។

ទោះជាបែបណា លោកប្រធានមន្ទីរសុខាភិបាល នៅតែបន្តជំរុញដល់ប្រជាពលរដ្ឋ ត្រូវមានការអនាម័យជាប្រចាំ គឺហូបស្អាត ផឹកស្អាត និងអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ជាប្រចាំ៕
អត្ថបទ៖ សេង ណារិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ