កូវីដ-១៩
ទីតាំងលក់ថ្នាំពេទ្យនៅរាជធានីភ្នំពេញពោរពេញទៅដោយគ្រួសារអ្នកជំងឺកូវីដទៅទិញថ្នាំ
ខណៈដែលការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុងកើនឡើងជារៀងរាល់ថ្ងៃ រហូតដល់ ៧៣៦នាក់ កាលពីថ្ងៃទី ២០ ខែកុម្ភៈមកគេសង្កេតឃើញអ្នកជំងឺដែលចង់ព្យាបាលនៅតាមផ្ទះក៏សម្រេចឲ្យក្រុមគ្រួសារទៅទិញថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺនៅផ្ទះ។

តាមការអះអាងពីបងស្រី វង់ ភក្តី រស់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានឲ្យដឹងថា ក្រុមគ្រួសារគាត់មានសមាជិកម្នាក់មានវិជ្ជមានកូវីដ១៩ បំប្លែងខ្លួនថ្មីហើយគាត់បានសុំអាជ្ញាធរព្យាបាលនៅផ្ទះដោយសារតែផ្ទះរបស់គាត់ធំទូលាយនឹងមានបន្ទប់ច្រើនសម្រាប់ឲ្យអ្នកជំងឺរស់នៅដាច់ដោយឡែកងាយស្រួលព្យាបាល។ បងស្រីបញ្ជាក់ទៀតថា ស្ថានភាពអ្នកជំងឺក្នុងគ្រួសាររបស់គាត់មិនសូវធ្ងន់ធ្ងរផងនោះ។

ទាក់ទិនទៅនឹងការវិវត្តន៍ នៃអ្នកឆ្លងជំងឺកូវីដ១៩ ប្លែងខ្លួនថ្មីនេះលោក គ្រី ហ៊ុច មន្ត្រីប្រចាំការសាលាខណ្ឌច្បារអំពៅបានបញ្ជាក់ថា នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅនាប៉ុន្មានថ្ងៃនេះគឺចាប់ផ្តើមកើនឡើងគួរសមដែលជាមធ្យម៣០នាក់ចុះ។ហើយក្នុងនោះលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចាត់តាំងកម្លាំងអាជ្ញាធរទាំង ៨ សង្កាត់ឲ្យធ្វើការផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះនឹងបានចែកថ្នាំព្យាបាលដល់អ្នកជំងឺដែលមានស្ថានភាពស្រាល។

ចំណែកអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរគឺរួសរាន់យករថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែក ខណ្ឌច្បារអំពៅ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋភ្លាមៗដោយពុំបង្អែបង្អង់ឡើយ៕

អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ