Connect with us

ព័ត៌មានជាតិ

ចៅ​សង្កាត់​វាលស្បូវ​ និង​សមាជិក​ក្រុម​ប្រឹក្សា​ឆ្លង​ជំងឺ​កូវីដ​១៩​

បានផុស

នៅ

លោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវ និងសមាជិកក្រុមប្រឹក្សាមួយចំនួន បានឆ្លងជំងឺកូវីដ១៩ បំប្លែង​ថ្មី​អូមីក្រុង ហើយកំពុងសម្រាកព្យាបាល​នៅគេហដ្ឋានរៀងៗ ខ្លួនដោយ​ទទួលបានការយក​ចិត្តទុក្ខ​ដាក់​ពីលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីមន្ត្រីសាលាខណ្ឌច្បារអំពៅបានឱ្យដឹងនៅយប់ថ្ងៃទី ២៤ ខែកុម្ភៈនេះថា ក្នុងនោះដែរ​ក៏មាន​លោក នេត ឆាន់ ចៅរងទី១ សង្កាត់ច្បារអំពៅទី២ ក៏បានឆ្លងជំងឺកូវីដ​នេះដែរបន្ទាប់ពីលោកចៅរងរូបនេះតែងតែចុះសាកសួរសុខទុក្ខនឹងនាំយកថ្នាំពេទ្យទៅផ្តល់ដល់ប្រជាពលរដ្ឋដែលព្យាបាលជំងឺកូវីដតាមផ្ទះ។

តាមប្រភពពីមន្ត្រីដដែលបានអះអាងថា ពីមុនមកគឺតែងតែមានបងប្អូនប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីប៉ុន្តែពេលនេះចាប់ផ្តើមឆ្លងដល់អាជ្ញាធរសង្កាត់ដូច្នេះត្រូវតែប្រុងប្រយត្ន័ទាំងអស់គ្នាទើបរួចផុតពីជំងឺនេះ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម