កូវីដ-១៩
១ សប្ដាហ៍ចុងក្រោយ កម្ពុជា រកឃើញអ្នកឆ្លង អូមីក្រុង ក្នុងសហគមន៍ ជាង ២,៤ ពាន់ករណី
ត្រឹមតែរយៈពេល ១សប្ដាហ៍ចុងក្រោយនេះ ព្រះរាជាណាចក្រកកម្ពុជា បានរកឃើញប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង នៅក្នុងសហគមន៍ ចំនួន ២ ៤៧៥ ករណី ក្នុងចំណោម ករណីឆ្លងសរុបចំនួន ២ ៦៦០ ករណី ពោលគឺ ការឆ្លងពីក្រៅប្រទេស មានចំនួន ១៨៥ ករណី។

ជារៀងរាល់ថ្ងៃ បន្ទាប់ពីប្រមូលទិន្នន័យឆ្លង និងស្លាប់ ដោយសារជំងឺកូវីដ១៩ ឬប្រភេទ អូមីក្រុង ទូទាំងប្រទេសនៅថ្ងៃម្សិលមិញ ក្រសួងសុខាភិបាលតែងបានបង្ហាញទិន្នន័យ។ ជាក់ស្ដែង៖
១. នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៣៤០ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៣៦៦ នាក់ ស្លាប់ ៥ ករណី។
ជាមួយគ្នានេះ តួលេខឆ្លង និងស្លាប់រយៈពេល ៦ ថ្ងៃទៀត មាន៖
២. នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៣៤៣ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៣៦៨ នាក់ ស្លាប់ ១ ករណី អត់ចាក់វ៉ាក់សាំង។
៣. នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៣៨៦ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៤១៥ នាក់ ស្លាប់ ០ ករណី។
៤. នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ២៨៥ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៣១៣ នាក់ ស្លាប់ ០ ករណី។

៥. នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៣៤២ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៣៥៦ នាក់ ស្លាប់ ០ ករណី។
៦. នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៣៤៤ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៣៧២ នាក់ ស្លាប់ ០ ករណី។
៧. នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៤៣៥ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៤៧០ នាក់ ស្លាប់ ៥ ករណី ក្នុងនោះអត់ចាក់វ៉ាក់សាំង ៤ ករណី។
គួររំលឹកថា វីរុសកូវីដ-១៩បំប្លែងថ្មី អូមីក្រុង ត្រូវបានរកឃើញឆ្លងរាលចូលក្នុងសហគមន៍ជាលើកដំបូង នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។ គិតត្រឹមថ្ងៃទី០៤ ខែមីណា នេះ កម្ពុជា បានរកឃើញ ករណីអូមីក្រុងក្នុងសហគមន៍សរុបចំនួន ១០ ៣១០ ករណី ខណៈករណីចូលពីក្រៅប្រទេស មានចំនួន ២០ ៨៤៤ ករណី ក្នុងចំណោមករណីឆ្លងកូវីដសរុប មានចំនួន ១៣១ ៧៣៨ ករណី ទន្ទឹមពេល អ្នកជាសះស្បើយសរុប មានចំនួន ១២៥ ៥៣៦ ករណី និងស្លាប់សរុប មានចំនួន ៣ ០៣៨ ករណី។ រដ្ឋាភិបាលបានជ្រើសរើសយកការចាក់វ៉ាក់សាំងកូវីដ-១៩ និងការអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ជាមធ្យោបាយចម្បងក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ