កូវីដ-១៩
ព្រះសង្ឃ និងសាសនិកផ្សេងទៀត ឆ្លងកូវីដ-១៩ ជាង ១ ៧០០ អង្គ-នាក់ ស្លាប់ ២៣ អង្គ-នាក់
មន្ត្រីជាន់ខ្ពស់ ក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ ថាគិតត្រឹមថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះ មានព្រះសង្ឃព្រះពុទ្ធសាសនា និងអ្នកកាន់សាសនាផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាចំនួន ១ ៧៥១ អង្គ-នាក់ បានឆ្លងជំងឺកូវីដ-១៩ និងស្លាប់បាត់បង់ជីវិតចំនួន ២៣ អង្គ-នាក់។

លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍នៅរសៀលថ្ងៃទី០៧ ខែមីនានេះ ថាក្នុងចំណោមអ្នកឆ្លង ១ ៧៥១ អង្គនាក់ និងស្លាប់ ២៣ អង្គនាក់នោះ ភាគច្រើនជាព្រះសង្ឃ ព្រះពុទ្ធសាសនា មានសរុបចំនួន ១ ២៧៥ អង្គ ជាសះស្បើយ ១ ២៦៤ អង្គ និងអនិច្ចធម្ម ១៦អង្គ។ ឥស្លាមសាសនាវិញមានមេដឹកនាំឆ្លងសរុប ៣១៥ នាក់ ជាសះស្បើយ ៣០៥នាក់ និងមរណៈភាព ០៦នាក់ គ្រិស្ទសាសនាមានមេដឹកនាំឆ្លងសរុប ១២៣ នាក់ ជាសះស្បើយសរុប ១១៦ នាក់ និង ស្លាប់ ១នាក់ និងសាសនាមហាយាន មានមេដឹកនាំឆ្លងសរុប ៣៨ នាក់ ជាសះស្បើយសរុប ៣៨ នាក់ និងមិនមានអ្នកស្លាប់ទេ។ ចំណែកសាសនាផ្សេងៗទៀតមិនមានឆ្លងទេ។

លោក សេង សុមុនី បានពន្យល់ថា មូលហេតុដែលបណ្តាលឱ្យព្រះសង្ឃព្រះពុទ្ធសាសនាឆ្លងជំងឺកូវីដ-១៩ គឺដោយសារមានព្រះសង្ឃខ្លះបានឆ្លងពីក្មេងវត្តចេញទៅធ្វើជាកម្មករនៅខាងក្រៅ ហើយបានមកចម្លងជំងឺដល់ព្រះសង្ឃ និងព្រះសង្ឃខ្លះទៀតបានឆ្លងជំងឺកូវីដ-១៩ ពេលព្រះអង្គចេញនិមន្តបិណ្ឌបាត្រនៅខាងក្រៅ ដែលករណីទាំងនេះកើតនៅរាជធានីភ្នំពេញ។ ចំណែកព្រះសង្ឃតាមខេត្តឆ្លងជំងឺកូវីដ-១៩វិញ ភាគច្រើនព្រះអង្គបានចូលរួមពិធីបុណ្យទានផ្សេងៗ។

លោក សេង សុមុនី បានអំពាវនាវដល់ព្រះសង្ឃ និងសាសនិកផ្សេងៗទៀត ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩ និងអនុវត្តឱ្យមានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេសវិធាការ ៣កុំនិង៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងវត្តអារាម ពិសេសជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួនថ្មី អូមីក្រុង ដែលកំពុងធ្វើចរាចរណ៍នៅក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ