កូវីដ-១៩
ធ្ងន់ធ្ងរបំផុត! មួយថ្ងៃ វៀតណាម មានអ្នកឆ្លងកូវីដ ជាង ៣៥ម៉ឺននាក់
កាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែមីនា ប្រទេសវៀតណាមបានកត់ត្រាការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ចំនួន ៣៥៣ ៩៦២ ករណី។

ចំនួនសរុបនៃការឆ្លងនៅក្នុងរលកទី៤ចាប់តាំងពីចុងខែមេសាឆ្នាំមុនមក ឥឡូវនេះបានកើនដល់ ៧ ០៩៤ ៨៦៩ ករណី។
ទីតាំងចំនួនបីដែលមានចំនួនករណីឆ្លងថ្មីខ្ពស់បំផុតគឺទីក្រុង Hai Duong ដែលមាន ១៦០ ៧៣៤ ករណី, ទីក្រុងហាណូយ មាន ២៥ ៣១១ ករណី និង Vinh Phuc មាន ២៣ ៨៤៥ ករណី។
ស្របពេលជាមួយគ្នានោះ ក៏មានការស្លាប់មនុស្សចំនួន ៧៦នាក់ផងដែរ។

ចំនួនអ្នកស្លាប់សរុបដោយសារកូវីដនៅវៀតណាម គិតមកទល់ពេលនេះគឺ ៤១ ៦៨៣នាក់ ឬប្រហែល ០,៦% នៃការឆ្លងសរុប។
មនុស្សចំនួន៧៦.៦លាននាក់ បានចាក់វ៉ាក់សាំងពេញលេញ ខណៈមនុស្ស ៤៤.៩លាននាក់បានទទួលការចាក់វ៉ាក់សាំងកូវីដ ដូសទី៣៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ កូវីដ នឹងបន្តរីករាលដាលជាច្រើនឆ្នាំខាងមុខទៀត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ