កូវីដ-១៩
លោក ហេង វ៉ាន់ដា ៖ មានសាលាឯកជន ៥ ទៅ ៦ សាលា បានបិទទ្វារដោយសារវិបត្តិជំងឺកូវីដ-១៩
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៥ ឧសភានេះថា មានគ្រឹះស្ថានសិក្សាឯកជនប្រមាណពី ៥ ទៅ ៦ សាលាបានបិទទ្វារលែងដំណើរការបន្តទៀត ដោយសារផលប៉ះពាល់ នៃជំងឺកូវីដ-១៩។

លោកបណ្ឌិតបានបន្តថា «រហូតមកដល់ពេលនេះសាលាដែលបានផ្អាកដំណើរការនៅពេលប្រទេសកម្ពុជាមានជួបវិបត្តិជំងឺកូវីដ-១៩ ធ្ងន់ធ្ងរនោះ បានបិទជាស្ថាពរហើយ ដោយសារពួកគាត់បានស្នើសុំដកបេក្ខភាពពីសមាគមតែម្ដង ប្រហែលជា ៥ ទៅ ៦ សាលា»។
លោកបណ្ឌិតបានបន្តទៀតថា ការបិទទ្វាររបស់សាលាទាំងនោះ ដោយសារការរាតត្បាតជំងឺកូវីដ-១៩ មានរយៈពេលយូរ ដែលធ្វើឲ្យពួកគាត់មិនអាចទ្រទ្រង់នឹងការខាតបង់ជាប្រចាំខែបាន ពីព្រោះគាត់ត្រូវចំណាយទៅលើថ្លៃអគារ ថ្លៃបុគ្គលិក និងសម្ភារៈបរិក្ខារផ្សេងៗ។

លោកបណ្ឌិតបានបន្ថែមទៀតថា រហូតមកដល់ពេលនេះ ក៏នៅមិនទាន់មានសាលាថ្មីណាមួយបើកដំណើរការដែរ ពោលគឺមានតែសាលាដែលបានបើកកន្លងមកនៅក្នុងកំឡុងជំងឺកូវីដ ដែលរៀនតាមអនឡាញ ហើយពួកគេបានកំពុងបង្កើនសកម្មភាពបន្ថែម ដើម្បីទាក់ទាញសិស្សចូលរៀនឲ្យបានច្រើនប៉ុណ្ណោះ។
យោងតាមរបាយការណ៍របស់ក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា គិតត្រឹមឆ្នាំសិក្សា ២០២១-២០២២ នេះ កម្ពុជា មានសាលាមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាធារណៈ និងឯកជនមានចំនួន ១៨,៤៣០ ក្នុងនោះ មត្តេយ្យសិក្សាសហគមន៍ ៣.០៨៣ កន្លែង, គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ១៣.៦៨១, និងគ្រឹះស្ថានសិក្សាឯកជន ១.៦៦៦នាក់។
ក្នុងនោះមានសិស្សសរុបចំនួន ៣.៥៨៩.០២៥ នាក់ សិស្សស្រី ៥០,៤ ភាគរយ ក្នុងនោះសិស្ស មត្តេយ្យសិក្សាសហគមន៍ ៧១.៣៩៩នាក់ ស្រី ៥១,៧ ភាគរយ, សិស្សគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ៣.២៧៧,០៧៦ នាក់ ស្រី ៥០,៤ ភាគរយ, និងសិស្សគ្រឹះស្ថានសិក្សាឯកជន ២៤០៥៥០ នាក់ ស្រី ៤៩,០ ភាគរយ។
ចំណែកគ្រឹះស្ថានឧត្តមសិក្សាសរុបមានចំនួន ១៣០ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ៤៨ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ៨២។ និស្សិតកំពុងសិក្សានៅកម្រិតឧត្ដមសិក្សាសរុបមានចំនួន ១៩៨.៣៦៣ នាក់ ស្រី ៤៩,៧ ភាគរយ៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ចរាចរណ៍២ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២៤ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា