កូវីដ-១៩
លោកស្រី ឱវណ្ណឌីន អំពាវនាវឱ្យពលរដ្ឋបង្កើនការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំ
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ លក្ខណៈទ្រង់ទ្រាយធំនៅក្នុងសហគមន៍។

ការអំពាវនាវរបស់លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានធ្វើឡើងបន្ទាប់ពីស្ថានភាពការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ហាក់មានការកើនឡើងខ្ពស់ឡើងវិញគួរឱ្យព្រួយបារម្ភ។
តាមរយៈតេឡេក្រាម លោកស្រីវេជ្ជបណ្ឌិត បានជំរុញឱ្យប្រជាពលរដ្ឋអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវវិធានសុខាភិបាលរួមទាំងការពាក់ម៉ាសលាងសម្អាតដៃឱ្យបានទៀងទាត់ រក្សាគម្លាតសុវត្ថិភាព និងទៅទទួលវ៉ាក់សាំងដុសជំរុញដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លងថ្មីទ្រង់ទ្រាយធំក្នុងសហគមន៍។
លោកស្រី វេជ្ជបណ្ឌិត បានមានប្រសាសន៍ថា ការព្រងើយកន្តើយរបស់ប្រជាពលរដ្ឋគឺជាបង្អួចនៃឱកាសសម្រាប់មេរោគកូវីដ-១៩ ដើម្បីធ្វើចរាចរនៅក្នុងសហគមន៍។

លោកស្រីវេជ្ជបណ្ឌិត បានបន្តថា ដើម្បីរក្សាប្រក្រតីភាពថ្មី មនុស្សគ្រប់គ្នាត្រូវតែបន្តអនុវត្តន៍វិធានសុខាភិបាលនឹងចាក់វ៉ាក់សាំងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅពេលដល់ពេលកំណត់ ព្រោះថាការចាក់វ៉ាក់សាំងបានខ្ពស់បានធ្វើឱ្យប្រទេសកម្ពុជាបានបន្តសកម្មភាពសេដ្ឋកិច្ចសង្គមទាំងអស់ និងបានបើកច្រកព្រំដែនឡើងវិញ។
ជាមួយគ្នានេះ លោកស្រី វេជ្ជបណ្ឌិត បានណែនាំដល់ប្រជាពលរដ្ឋត្រូវចេះទម្លាប់ និងការផ្លាស់ប្ដូររបៀបរស់នៅមិនល្អដើម្បីការពារសុខភាពឱ្យបានល្អ។
លោកស្រី វេជ្ជបណ្ឌិតបានបន្ថែមថា ការផ្លាស់ប្ដូររបៀបរស់នៅមិនល្អគឺ ពិបាក ប៉ុន្តែយើងអាចធ្វើបាន បើយើងប្ដេជ្ញាធ្វើ។ ស្វែងយល់ពីរបៀបដែលយើងកែប្រែទៅប្រកាន់យកអាកប្បកិរិយាដែលមានសុខភាពល្អជាមួយនឹងជម្រើសត្រឹមត្រូវរបស់យើងក្នុងការបរិភោគអាហារដែលមានសុខភាពល្អ រួមជាមួយនឹងការធ្វើលំហាត់ប្រាណទៀងទាត់។

ប៉ុន្មានថ្ងៃនេះ កម្ពុជាមានអត្រាឆ្លងជំងឺកូវីដ-១៩ កើនឡើង ពិសេសនៅក្នុងសហគមន៍ក្រោយពីបានខកខានរកឃើញករណីថ្មីរយៈពេល ៥២ ថ្ងៃ និងបានចាប់ផ្ដើមរកឃើញឡើងវិញចាប់ពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២។ ក្រសួងសុខាភិបាលទើបផ្សាយមុននេះ ពីការសរុបស្ថានភាពជំងឺកូវីដ១៩ សម្រាប់ម្សិលមិញ នៅថ្ងៃទី ៣១ កក្កដា ឆ្នាំ២០២២ ក្រសួងសុខាភិបាលមានរកឃើញអ្នកឆ្លងថ្មីចំនួន ៤០ នាក់ ក្នុងនោះ ២៨ ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស និងមិនមានករណីស្លាប់ថ្មីទេ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៣១ កក្កដា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៦ ៨២៩ ករណី, អ្នកជាសះស្បើយសរុបចំនួន ១៣៣ ៥៣២ នាក់, ស្លាប់សរុបចំនួន ៣ ០៥៦ នាក់៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៨ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់