Connect with us

កូវីដ-១៩

ការសិក្សា៖ អ្នកកើតជំងឺកូវីដ-១៩ហើយ មានភាពស៊ាំមិនឲ្យឆ្លងម្តងទៀតរយៈពេល៥ខែ

បានផុស

នៅ

ការសិក្សាមួយ ដែលដឹកនាំដោយទីភ្នាក់ងារសុខភាពសាធារណៈអង់គ្លេស (PHE) បានបង្ហាញថា មនុស្សភាគច្រើនដែលកើតកូវីដគឺត្រូវបានការពារពីការឆ្លងម្តងទៀតយ៉ាងហោចណាស់ ៥ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកវិទ្យាសាស្ត្របានរកឃើញថា ការឆ្លងកាលពីមុនបានផ្តល់ឲ្យមនុស្សនូវការការពារ ៨៣ភាគរយពីការឆ្លងម្តងទៀត បើធៀបនឹងអ្នកដែលមិនធ្លាប់មានវីរុសនេះសោះ។

ប៉ុន្តែអ្នកជំនាញព្រមានថា មនុស្សមួយចំនួនអាចឆ្លងកូវីដម្តងទៀត ហើយអាចចម្លងទៅអ្នកដទៃ។ ហើយក្រុមមន្រ្តីបានសង្កត់ធ្ងន់ថា ប្រជាជនគួរតែអនុវត្តតាមវិធានការស្នាក់នៅក្នុងផ្ទះទោះពួកគេមានឬគ្មានមេរោគក៏ដោយ។

ការសិក្សារបស់ PHE បានរកឃើញថា ក្នុងចំណោមអ្នកចូលរួម៦,៦១៤នាក់ មានតែ៤៤នាក់ប៉ុណ្ណោះដែលឆ្លងជំងឺកូវីដម្តងទៀត។

ហើយក្រុមអ្នកជំនាញបានព្រមានថា មួយចំនួនតូចនៃអ្នកដែលមានភាពស៊ាំ នៅតែអាចផ្ទុកវីរុសក្នុងច្រមុះនិងបំពង់ករបស់ពួកគេដែលនេះជា ហានិភ័យក្នុងការចម្លងរោគទៅអ្នកដទៃ។

សាស្រ្តាចារ្យ Susan Hopkins ទីប្រឹក្សាវេជ្ជសាស្រ្តជាន់ខ្ពស់នៅ PHE និងជាអ្នកដឹកនាំការសិក្សាស្រាវជ្រាវ Siren បាននិយាយថា “ការសិក្សានេះបានផ្តល់ឲ្យយើងនូវរូបភាពច្បាស់បំផុតនៃធម្មជាតិនៃការការពារអង់ទីគ័រប្រឆាំងនឹងជំងឺកូវីដ១៩”។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រនឹងបន្តតាមដានបុគ្គលិកថែទាំសុខភាពរយៈពេល១២ខែទៀតដើម្បីដឹងថា តើភាពស៊ាំនឹងមានរយៈពេលប៉ុន្មាន។

ពួកគេក៏នឹងពិនិត្យមើលយ៉ាងដិតដល់ផងដែរចំពោះករណីវីរុសបំប្លែងផងដែរ និងសង្កេតមើលភាពស៊ាំរបស់អ្នកចូលរួមដែលបានទទួលវ៉ាក់សាំងហើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC, Mirror

ចុចអាន៖ ទីបំផុត! ក្មេងអាយុពី ១២ ទៅ ១៥ ឆ្នាំ ទទួលការចាក់វ៉ាក់សាំង Pfizer នៅសប្តាហ៍ក្រោយនេះ មុនពេលចាប់ផ្តើមឆ្នាំសិក្សាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ វិនាទី មុន

សម្តេចធិបតី​៖ ជម្លោះនៅប្រាសាទព្រះវិហារកម្ពុជា-ថៃ ឆ្នាំ ២០០៨ ជាបទពិសោធ និងមេរៀន

នយោបាយ៧ នាទីutes មុន

នាយករដ្ឋមន្ត្រីថា ពួកជាតិនិយមជ្រុលតែងរុញឱ្យប្រទេសមានសង្គ្រាមហើយរត់ទៅកន្លែងសុវត្ថិភាព

ព័ត៌មានជាតិ១៩ នាទីutes មុន

រដ្ឋ៖ ការចូលរួមពីវិស័យឯកជនលើមូលបត្ររដ្ឋ​ជួយអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

លោក ត្រាំ ពង្រឹង​សន្ដិសុខ​នៅ​ព្រំដែន​ម៉ិកស៊ិក ដោយ​​ពង្រាយ​ទ័ព​បន្ថែម ៣ ០០០​នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម